អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ramkalawan ប្រធានាធិបតីSeychellesដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងរវាងចិននិង Seychelles ឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Xi Jinping បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិង Seychelles គឺជាគំរូនៃភាពស្មោះត្រង់និងមេត្រីភាព ការរួមរស់ដោយសមភាព ការជួយគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងប្រទេសធំនិងប្រទេសតូច។ ស្វាគមន៍ភាគី Seychelles បន្តចូលរួមវេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍តំបន់ចិន-មហាសមុទ្រឥណ្ឌា ដើម្បីពន្លឿនការជំរុញការអភិវឌ្ឍជានិរន្តរភាពនៃធនធានសមុទ្រ ធ្វើឱ្យសក្តានុពលសេដ្ឋកិច្ចពណ៌ខៀវរបស់ Seychelles ក្លាយទៅជាកម្លាំងចលករនៃការអភិវឌ្ឍ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Ramkalawan បានថ្លែងថា ភាគី Seychelles សូមកោតសរសើរពីចក្ខុវិស័យដ៏វែងឆ្ងាយ និងទស្សនៈនិងគំនិតផ្តួចផ្តើមដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping រីករាយរួមជាមួយភាគីចិនបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ ធ្វើជាមិត្តល្អដ៏ពិតប្រាកដ ។ ភាគី Seychellesប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ គាំទ្រប្រទេសចិនសម្រេចការបង្រួបបង្រួមជាតិ៕