ដើមឈើប្រណីតក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨២ត្រូវបានមេបញ្ជាការឡើងថ្មីកាប់បំផ្លាញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ដើមឈើប្រណីត ប្រភេទធ្នង់ និងដើមឈើដទៃទៀតរាប់សិបដើមនៅក្នុងទីបញ្ជាការវរសេនាតូចអន្តរា គមន៍លេខ៣៨២នៃកងពលតូចអន្តរាគមន៍លេខ៨ត្រូវបានលោកវរសេនីយ៍ទោ ឡី លន់ មេបញ្ជាការថ្មី កំពុងធ្វើសកម្មភាពកាប់បំផ្លាញ ខណៈដែលលោកទើបឡើងកាន់ តំណែងថ្មីបន្ទាប់ពីលោក ចាន់ សុខុន ហៅ ការ៉េ២បានឡើងជាមេបញ្ជាការរងកងពល ។

...

បើតាមប្រភពពីនាយទាហាន នាយ ទាហានរង និងពលទាហាននៅក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍៣៨២បានឲ្យ ដឹងថា ដើមឈើប្រណីតទាំងអស់នៅក្នុង ទីបញ្ជាការគឺមិនអាចនរណាប៉ះពាល់បាន ឡើយ ក្នុងពេលដែលលោក ចាន់ សុខុន (ហៅការ៉េ២)គ្រប់គ្រងជាមេបញ្ជាការ ដោយដើមឈើប្រណីតគ្រប់ប្រភេទទាំងនោះទាំងតូចទាំងធំៗ ត្រូវបានអភិរក្សទុកទាំងអស់ ពីព្រោះទីបញ្ជាការវរសេនាតូច៣៨២នេះ គឺជាទីបញ្ជាការគំរូក្នុងទីតាំងជួរមុខនៃព្រំដែនប្រាសាទព្រះវិហារ និងជាទីតាំងជំរំ យុទ្ធជនសម្តេចតេជោទៀតផង ដោយ សម្បូរទៅដោយដើមឈើប្រណីតតូចធំនៅឈរច្រូងច្រាងជាពិសេសឈើគ្រញូងនិងធ្នង់ជាដើម ។ ប៉ុន្តែនៅពេលនេះមេ បញ្ជាការថ្មីគឺលោកវរសេនីយ៍ទោ ឡី លន់ បានឡើងកាន់តំណែងថ្មីមិនបានប៉ុន្មានថ្ងៃផងក៏បានកាប់បំផ្លាញដែលគេសង្ស័យថាអាចឃុបឃិតជាមួយមេឈ្មួញក៏មិនដឹង ។

ប្រភពព័ត៌មានបានបន្តថា នៅមាន ឈើប្រណីតក្នុងទីបញ្ជាការខាងលើមិន ទាន់កាប់រាប់សិបដើមទៀត ដោយគ្រោង នឹងកាប់ជាបន្តបន្ទាប់ទៀត ប្រសិនបើគ្មាន វិធានការទប់ស្កាត់ទេនោះ។ ការកាប់ឈើប្រណីតនេះមិនត្រឹមតែមានការសោកស្តាយឈើដែលមានអាយុកាលច្រើនទសវត្ស ប៉ុណ្ណោះទេ តែ គុណប្រយោជន៍នៃដើមទាំងនេះដែលធ្លាប់តែ ផ្តល់ជាម្លប់លម្អក្នុងជំរំយុទ្ធជនសម្តេចតេជោ និងជាទីតាំងទីបញ្ជាការវរគំរូក៏ត្រូវបាត់បង់ ។ ហេតុនេះនាយ ទាហាន នាយ ទាហានរង និងពលទាហានទាំងក្នុងនិងក្រៅអង្គភាពសូមអំពាវដល់ ក្រសួងការពារជាតិ ជាពិសេសសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុនសែន មេត្តា ជួយធ្វើអន្តរា គមន៍ដើម្បីបញ្ឈប់សកម្មភាពកាប់បំផ្លាញឈើប្រណិតនៅក្នុងអង្គភាព បន្តទៀត និងសូមឲ្យផ្តន្ទាទោសជនបង្កទៅតាមផ្លូវច្បាប់ជាធរមានដើម្បីជាគំរូដល់ថ្នាក់ដឹកនាំក្រោយៗ ។

ជុំវិញករណីកាប់ឈើនៅក្នុងអង្គភាពនេះអ្នក យកព័ត៌មានមិនអាចស្វែងរកការបំភ្លឺពីលោកវរសេនីយ៍ទោ ឡី លន់ ដែលជាមេបញ្ជាការថ្មីបានទេ ដោយពុំមានលេខទូរស័ព្ទ ៕

2 (5) 2 (1) 2 (4) 2 (3) 2 (7) 2 (6) 2 (2)

ដោយ៖ ប៉ែន នួន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print