ម៉ូតូ​២គ្រឿង​​បុក​គ្នា​បណ្តាល​ឱ្យមាន​អ្នក​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​

ចែករំលែក៖

ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី​​ចំនួន​៣នាក់​រងរបួស​ធ្ងន់​និង​ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅ​មន្ទីរពេទ្យ​​ភ្លាមៗ បន្ទាប់ពីជិះ​ម៉ូតូខ្វះ​ការប្រុង​ប្រយ័ត្ន​​ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​នៅ​ផ្លូវ​បំបែក​ជាបួន​ ។
​ ហេតុការណ៍នេះបានកេីតឡេីងកាលពី​វេលា​ម៉ោង​១១និង​៣៥នាទីយប់​ ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅចំណុច​ស្តុប​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​លេខ១៩៩​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។

​    យោងតាម​ប្រភព​ពីពលរដ្ឋ​ដែល​ឃេីញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ស្កូពី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HZ-6025 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៩៩ ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ហើយ​មាន​ភ្លេីង​ស្តុប​ អ្នក​បេីក​បរ​មិន​គោរព​ក៏បន្ត​ជិះ​ទៅ​មុខ​ ហើយ​គាប់​ជួន​ពេល​នោះ​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នឹង​នារី​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FS-1218 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ ក៍ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ស្កូពីដែល​ជិះ​បំពាន​ភ្លើង​ស្តុប​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ហុងដា​ឌ្រីម​រងការខូចខាត​វៀច​ខ្នង​កង់មុខ​ ព្រមទាំង​ធ្វើ​នារី​អង្គុយ​ខាង​ក្រោយ​រងរបួស​បែក​ក្បាល​និង​បាក់​ជើង​ខាង​ឆ្វេង​ អ្នក​ទាំង​២ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ភ្លាមៗ​ផង​ដែរ​  ។
​  ដោយ​ឡែក​ខាង​ម៉ូតូ​ស្កូពី​វិញរងការ​ខូចខាត​ផ្នែក​ខាង​មុខ​ មនុស្ស​រងរបួស​រលាត់​មុខ​ហូរ​ឈាម​ សន្លប់​ស្តូក​មួយ​សន្ទុះ​ទើបដឹង​ខ្លួន​វិញ តែ​មិន​បាន​ទៅ​មន្ទីរ​ពេទ្យភ្លាមៗ​នោះ​ទេ​ ។
​   ក្រោយ​ពេល​កេីតហេតុ​ក៏មាន​តំណាង​ភាគី​ទាំង​សងខាង​បានធ្វេី​ការ​សម្របសម្រួល​គ្នា​ដោយ​សុខ​ចិត្ត​ស្មេី​គ្នា​និងយក​មធ្យោបាយ​ទៅ​ជួសជុល​ហើយនិង​ព្យាបាល​របួស​រៀងៗខ្លួន​៕ ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print