សេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤​ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៨១ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី ហិង្សាដោយប្រើកាំបិត បង្កដោយជនត្រូវចោទចំនួន ២នាក់ គឺឈ្មោះ ផាត សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ រើន តុលា ហៅ ឡន់ ភេទប្រុស អាយុ១៧ឆ្នាំ។ ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើ អាវុធ និងកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះសំណាក់ លី ហុក ស្ថិតក្នុង ក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ ចំណុចទី ២ និងមាត្រា ៤៩០ កថាខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង ២នាក់ បានជិះម៉ូតូ ១គ្រឿង ឧបគ្នាប្រដាប់ដោយកាំបិតផ្គាក់ ១ដើម បានធ្វើសកម្មភាព វាយ និងយកកាំបិតផ្គាក់គប់លើជនរងគ្រោះ រួចជិះម៉ូតូរត់គេចខ្លួន ហើយបានដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួន បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ច លុះដល់ម៉ោង ៦ និង ៣០នាទី ព្រឹក សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនត្រូវចោទម្នាក់ ទៀត។ មូលហេតុដែលនាំឱ្យកើតអំពើហិង្សានេះ គឺដោយសារក្រុមជនត្រូវចោទយល់ច្រឡំថា ក្រុមជនរងគ្រោះជាក្រុម ដែលធ្លាប់មានគំនុំជាមួយខ្លួន។

ក្រោយពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងនានា និងពិចារណាអំពីមូលហេតុនៃការឃុំខ្លួនរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ២នាក់ ខាងលើ ជាបណ្តោះអាសន្ន ដើម្បីបន្តចំណាត់ការ ស៊ើបសួរតាមនីតិវិធី។

...

គួររំឭកផងដែរថា ចំពោះសកម្មភាពប្រព្រឹត្តរបស់ក្រុមក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យវឹកវរដល់សង្គមជាតិ តុលាការនឹងអនុវត្តច្បាប់ដោយ ម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print