ប្រទះឃើញលោកតាម្នាក់ដេកស្លាប់ក្បែរស្រះក្នុងវត្តអង្គតាមិញសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ លោកតាវ័យប្រហែល៧០ឆ្នាំម្នាក់ ដែលជាជនអនាថា ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបរិវេនវត្តអង្គតាមិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ។

...

តាមសាក្សីពីប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនគេបានឃើញលោកតាខាងលើបានដើរចុះឡើងៗនិងអង្គុយនៅក្នុងបរិវេនវត្តអង្គតាមិញ ដោយមិនដឹងមកពីណាទៅណានោះទេ លុះរហូតមកដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងវត្តជិតស្រះទឹក ទើបបង្កការភ្ញាក់ផ្អើលដល់លោកអាចារ្យរាយការណ៍ទៅសមត្ថកិច្ចហៅជំនាញមកពិត្យជាក់ស្តែក។

តាមការធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា សពជនរងគ្រោះខាងលើស្លាប់ដោយសារខ្យល់.គរ រួចប្រគល់ឲ្យលោកអាចារ្យវត្តយកទៅបូជាតាមប្រពៃណីតែម្តង៕

1 2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print