ដូណាល់ត្រាំនឹងប្រើប្រាស់អាវុធបរមាណូក្រោយពេលជាប់ឆ្នោតឬ?

ចែករំលែក៖

បេក្ខភាពប្រធានាធបិតីលោកដូណាល់ត្រាំ បានសួរ៣លើកមកហើយពីអាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាសអាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។

...

ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្ស MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទសម្ភាស៍មួយជាមួយអតីតអគ្គនាយក CIA លោកMichael Hayden  ដែលបានចាក់ផ្សាយនៅថ្ងៃទី០៤ ខែសីហា ។

លោក Joe Scarborough បានបញ្ចាក់ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួបពិភាក្សាជាមួយលោកត្រាំ ហើយលោកបានសួរថា ហេតុអ្វីបានជាយើងមិនប្រើប្រាស់អាវុធបរមាណូដែលយើងមាន»។

សកម្មភាពខាងលើបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋានដោយកន្លងមកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេលក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំនួរជាច្រើនចោទសួរថា តើលោកត្រាំនឹងប្រើប្រាស់អាវុធបរមាណូឬ ពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី?

ទាំងនោះហើយបានធ្វើឲ្យអ្នកនយោបាយអាមេរិកព្រួយបារម្ភ ទាំងអ្នកនយោបាយនៅក្នុងបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ មិនចង់ឲ្យលោកត្រាំ ជាប់ឆ្នោតឡើយ ។ នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធារណរដ្ឋមិនបានចូលរួមនោះឡើយដូចជាអតីតប្រធានាធិបតី ប៊ូល ជាដើម ដោយសារតែមិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅរបស់លោកត្រាំ។

អ្នកវិវាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ពេលនោះពិភពលោកទាំងមូលនិងក្រឡាប់ចាក់ សង្គ្រាមបរមាណូកើតឡើង ភពផែនដីត្រូវវិនាសកម្មជាមិនខាន៕

1 (1)

1 (2)

1 (3)

1 (4)

ប្រែសម្រួល៖ ម៉ែវ សាធី

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print