នារីម្នាក់រត់មកប្ដឹងអាជ្ញាធរចោមចៅជួយអន្តរាគមន៍ ក្រោយថៅកែបង្ខំនាងឲ្យម៉ាស្សាឲ្យភ្ញៀវ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់រត់ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ បន្ទាប់ពីថៅកែបង្ខំឲ្យបុគ្គលិករបស់ខ្លួនចូលបម្រើសេវាម៉ាស្សាឲ្យភ្ញៀវដែលជាការងារ រំលោភទៅលើបុគ្គលិក រហូតដល់បណ្តេញបញ្ឈប់ពីការងារហាង ហើយមិនបើកប្រាក់ឈ្នួលឲ្យ។

...

ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅហាងកាត់សក់ កក់សក់មួយកន្លែង យីហោ មុី សឺ ជីន មានថៅកែជាជនជាតិចិន ស្ថិតនៅក្បែររង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហាងខាងលើ សង្ស័យរំលោភសិទ្ធិការងារ សិទ្ធិបុគ្គល ។

នារីត្រូវថៅកែហាងបង្ខំឲ្យបម្រើសេវាម៉ាស្សាមានឈ្មោះ លឹម ចាន់ទី អាយុ២៣ឆ្នាំ មុខរបរជាងកាត់ កកសក់ ចូលបម្រើការងារ ក្នុងហាងខាងលើ រយៈពេល២ខែកន្លងមកហើយ មានទីលំនៅ ភូមិសាមគ្គី៤ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមនារីរងគ្រោះបានប្រាប់ឲ្យដឹងថា ខ្លួនចូលបម្រើការងារ ក្នុងហាង យីហោ មុី សឺ ជីន រយៈពេលជាង២ខែមកហើយ ដោយក្នុង១ខែ១៨០ដុល្លារ ការងារ១២ម៉ោងក្នុង១ថ្ងៃ  ផ្នែកកាត់សក់ កក់សក់ លុះចូលដល់ទី២ ធ្វើការបានជាង១ខែហើយ ថៅកែបង្ខំឲ្យខ្លួន ចូលបម្រើសេវាម៉ាស្សា ក្រៅពីជំនាញ របស់ខ្លួនការងារក៏លើសម៉ោង ភ្ញៀវដែលចូលម៉ាស្សា ជម្រុញឲ្យម៉ាស្សាផ្លូវភេទដែលរំលោភទៅលើសិទ្ធិការងារមិនអាចទទួលយកបាន ទីបំផុតត្រូវបានថៅកែជនជាតិចិនស្តីបន្ទោសរឿងមិនព្រម ម៉ាស្សាផ្លូវភេទ ឈានទៅដល់បញ្ឈប់នាងពីការងារ ហើយមិនព្រមទូទាត់លុយប្រាក់ឈ្នួល។

តាមប្រភពមិនច្បាស់ការណ៍ពីពលរដ្ឋដែលនៅក្បែរហាងខាងបានឲ្យដឹងថា កន្លងមកត្រូវបានថៅកែជនជាតិចិនបង្ខំឲ្យបុគ្គលិកខ្លួនចូលបម្រើសេវា ម៉ាស្សា បម្រើសេវាផ្លូវភេទ រំលោភទៅលើ សិទ្ធិការងារ សិទ្ធិបុគ្គល ហើយធ្លាប់ផ្ទុះរឿងអាស្រូវម្តងរួចហើយ មកដល់ពេលនេះ បែរជា ផ្ទុះរឿងបង្ខំបុគ្គលិកឲ្យបម្រើសេវាម៉ាស្សាទៀត ។

តាមសម្តីនារីខាងលើបានឲ្យដឹងថា ការងារខ្លួនធ្វើតែតាមជំនាញ កាត់ កក់ សក់ទេ ចំណែកការងារផ្សេងពីនេះ ម៉ាស្សា បម្រើផ្លូវភេទ ខ្លួនមិនអាចទទួលយកបានឡើយ ហើយសុំតែម្យ៉ាងទាមទារឲ្យថៅកែបើកប្រាក់ឈ្នួល ដើម្បីបញ្ចប់រឿង ហើយក្រោយពីនិយាយសម្របសម្រួល ជាមួយថៅកែហាងមិនដោះស្រាយទើបមកប្តឹងអាជ្ញាធរឲ្យជួយអន្តរាគមន៍ ៕

image2 image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print