ប្រភពព័ត៌មានជាច្រើនបានផ្សាយថា កូរ៉េខាជើងបង្ខំឲ្យកម្មករប្រើថ្នាំកម្លាំងដើម្បីសាងសង់អាគាកម្ពស់៧០ជាន់ក្នុងរយៈពេលតែ៧៤ថ្ងៃប៉ុណ្ណោះ។
គេហទំព័រ UPI របស់អាមេរិកកាលពីថ្ងៃទី០៣ ខែសីហា បានផ្សាយថា កូរ៉េខាងជើងបានបង្ខំឲ្យកម្មករប្រើថ្នាំកម្លាំង ដើម្បីសម្រេចគោលដៅក្នុងការសាងសង់អាគារកម្ពស់៧០ក្នុងរយៈពេលខ្លីបំផុត។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងកាលពីថ្ងៃទី០៣ ខែសីហា បានផ្សាយថា អាគាកម្ពស់៧០ជាន់របស់ប្រទេសនេះនៅតាមបណ្តោយមហាវិថី Ryomyong Street នឹងរួចរាល់ក្នុងរយៈពេលតែ៧៤ថ្ងៃប៉ុណ្ណោះ។ ជាមួយនិងល្បឿននៃការសាងសង់ខាងលើទីក្រុងព្យុងយ៉ាងចាត់ទុកជា «មន្តអាគមន៍យុទ្ធសីល៍»។
មហាវិថី Ryomyong គឺជាទីតាំងនៃអគាខ្ពស់ៗនៅទីក្រុងព្យុងយ៉ាង ដើម្បីបម្រើការដល់ក្រុមអ្នកវិទ្យាសាស្ត្រដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍកម្មវិធីអាវកាសនិងអាវុធបរមាណូ។
គេហទំព័រ UPI បានផ្សាយថា ការសាងសង់អាគាកម្ពស់៧០ជាន់ក្នុងរយៈពេលតែ៧៤ថ្ងៃនោះគឺត្រូវតែប្រើប្រាស់កម្មករទាំងយប់ទាំងថ្ងៃ ហើយមានតែការប្រើប្រាស់ថ្នាំជំនួយកម្លាំងប៉ុណ្ណោះទើបអាចធ្វើទៅរួច។ គេហទំព័រខាងលើក៏បានឌឺដងទៅនឹងការសាងសង់អាគារនោះដែរថា ការសាងសង់លឿនដោយសាល្បឿននៃថ្នាំ។
កន្លងមកសារព័ត៌មាន Curbed ក៏បានផ្សាយថា កូរ៉េខាងជើងនឹងសាងសង់អាគាកម្ពស់៧០ជាន់ ដែលជាសកម្មភាពបង្ហាញឲ្យពិភពលោកដឹងថា បើទោះបីរងការដាក់ទណ្ឌកម្មបែបណាក៏កូរ៉េខាងជើងនៅតែដើរទាន់សហគមន៍អន្តរជាតិដែរ ។
នៅពេលដែលសាងសង់រួចរាល់នៅអាគាកម្ពស់៧០ជាន់ខាងលើគឺជាអាគារខ្ពស់បំផុតនៅទីក្រុងព្យុងយ៉ាង ហើយអាគារនោះមានបន្ទប់ឃុនដូរដល់ទៅ ៣ពាន់បន្ទប់៕
ប្រែសម្រួល៖ ម៉ែវ សាធី