រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង បិទផ្លូវមួយចំនួនថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២៤ម៉ោង០៦:០០នាទីព្រឹក ក្នុងពិធីដង្ហែសព សម្តេចចៅហ្វាវាំង គង់ សំអុល ទៅបូជានៅវត្ដជម្ពូវន័ សង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កញ្ញា ២០២៤នេះ បានចេញសេចក្ដីជូនដំ ណឹង ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានដឹងស្តីពីការដង្ហែសព សម្តេចចៅហ្វាវាំង វរភ្លៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដើម្បី
បិទផ្លូវមួយចំនួន នៅថ្ងៃទី០៦ កញ្ញា ឆ្នាំ២០២៤ នៅម៉ោង ០៦:០០នាទីព្រឹក ក្នុងពិធីដង្ហែសព សម្តេចចៅហ្វាវាំង គង់ សំអុល ទៅបូជានៅវត្ដជម្ពូវន័ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមគ្រួសារសព បានរៀបចំពិធីបុណ្យសពតាមប្រពៃណី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហ ដ្ឋានផ្ទះលេខ៨៣ វិថីសុកហុក (ផ្លូវលេខ១០៧) កែងនឹងវិថីហ្សូសិបទ្រូសទីតូ (ផ្លូវលេខ២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លុះដល់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីព្រឹក នឹងរៀបចំពិធីដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថីសម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។
ដើម្បីឱ្យពិធីដង្ហែសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀ បរយសាធារណៈ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តា យោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ដោយក្តីអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌ៧មករា រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print