អាជ្ញាធរស្រុកកៀនស្វាយចាប់រថយន្តដឹកដីជាច្រើនគ្រឿងដែលបង្កការរំខានដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដីជាច្រើនគ្រឿងដែលបង្កការរំខានដល់ប្រជាពលដ្ឋនិងមិនគ្របពីលើហុយពេញផ្លូវ ត្រូវបានអាជ្ញាធរស្រុកកៀនស្វាយ ប្រើធម៌ក្តៅចុះចាប់ប្រមូលទុកម្តុំដើម្បីឲ្យម្ចាស់ធ្វើកិច្ចសន្យានិងអប់រំណែនាំ បញ្ឈប់សកម្មភាពដឹកជញ្ជូនដី-ខ្សាច់គ្មានសណ្តាប់ធ្នាប់តទៅទៀត ។

...

យុទ្ធនាការនេះធ្វើឡើងដូចភ្លៀងរលឹមទាំងនៅលើផ្លូវជាតិនិងផ្លូវក្នុងភូមិ ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោកសុខ ពិសិដ្ឋ អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក និងមានការចូលរួមពីកម្លាំងអាវុធហត្ថ យោធាស្រុក និងនគរបាល បានចុះចាប់រថយន្តដឹកដីជាង១០គ្រឿងឃាត់ទុកបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំដល់ម្ចាស់រថយន្តនិងធ្វើកិច្ច សន្យា..។

លោក សុខ ពិសិដ្ឋ អភិបាល រងស្រុកដែលទើបចូលកាន់តំណែងបានជាង១ខែបានប្រាប់ថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍លោកអភិបាលស្រុកបានណែនាំឲ្យលោកដឹកនាំកម្លាំងចម្រុះចុះមកឃាត់ចាប់រថយន្តដឹកដីដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅអមសងខាងផ្លូវ ធ្លាក់អាចម៍ដីមកលើផ្លូវ ។ ជាលទ្ធផលគណៈបញ្ជាការឯកភាពស្រុកចាប់រថយន្តដឹកដីជាង១០គ្រឿងដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរស្រុក ពោលគឺដឹកជញ្ជូនដីមិនគ្រប តែការចាប់នេះមិនមានផាកពិន័យនោះឡើយតម្រូវឲ្យម្ចាស់រថយន្តដឹកដីទាំងអស់ធ្វើកិច្ចសន្យានិងធ្វើការអប់រំ…បើថ្ងៃក្រោយមិនអនុវត្តតាមទេនោះគណៈបញ្ជាការឯកភាពស្រុកនិងធ្វើការផាកពិន័យ ។

លោកអភិបាលរងស្រុកបន្តថា យុទ្ធនាការចុះចាប់រថយន្តដឹកដី-ដឹកខ្សាច់ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនេះ និងអនុវត្តដូចភ្លៀងរលឹមទាំងនៅលើផ្លូវជាតិ និងផ្លូវលំ គឺចាប់រថយន្តដឹកដី-ដឹកខ្សាច់ណាដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរស្រុក ព្រោះកន្លងមកម្ចាស់អាជីវកម្មរកស៊ីដឹកដី-ដឹកខ្សាច់ និងម្ចាស់ដេប៉ូខ្សាច់ត្រូវបានអាជ្ញាធរស្រុកហៅមកប្រជុំណែនាំរួចហើយ…ដូច្នេះចាប់ពីពេលនេះតទៅអាជ្ញាធរចាប់ផ្តើមអនុវត្តវិធានការផ្លូវច្បាប់ ៕

sds (1) sds (2) sds (3) sds (4)

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print