ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស

ចែករំលែក៖

ខេត្តសៀមរាប​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) និងគណៈប្រតិភូ ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Design Institute Co., Ltd (Energy China YNPD) ដឹកនាំដោយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI​ កាលពីតសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ផងដែរ ថា កាលពីថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤ កន្លងទៅ លោកអគ្គលេខាធិការបានទទួលជួបគណៈប្រតិភូ ក្រុមហ៊ុន AIAI នេះម្តងរួចមកហើយ ដែលពេលនោះក្រុមហ៊ុនបានស្នើសុំជួបពិភាក្សា ក៏ដូចស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹង ផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២- ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូក្រុមហ៊ុន AIAI និងក្រុមហ៊ុនដៃគូ Energy China YNPD ដែលបានចំណាយពេលវេលាដ៏មានតម្លៃមក មកជួបពិភាក្សាការងារនាពេលនេះពាក់ព័ន្ធនឹងសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន។ លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលគិតមកទល់ ពេលនេះមានរយៈពេលជិត១ឆ្នាំ។ ការបើកដំណើរការអាកាសយានដ្ឋាននេះបានចូលរួមជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងបានជំរុញទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា ពិសេស ខេត្តសៀមរាប។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Lu Wei ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាមមាញឹកទទួលជួបពិភាក្សាការងារ ហើយលោក Lu Wei បានជម្រាបជូនថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមាន អ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។

លោក Lu Wei ក៏បានលើកឡើងថាគោលបំណងនៃការពិភាក្សាការងារនាពេលនេះគឺដើម្បីជម្រាបជូន ពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុន Energy China YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។ គម្រោងតំបន់ថាមពលពិសេសនេះនឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។

...

លោកអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print