បាក់ដងសន្ទូចរថយន្តស្ទូចដែកសង្កត់កម្មករម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជាកម្មករបានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងស្ទូចដែកហេីយបាក់ដងសន្ទូចសង្កាត់ពីលេី។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិអង្គ​ សង្កាត់ ប្រទះឡាង ខណ្ឌកំបូល។

ជនរងគ្រោះមានឈ្មោះ ឌិន ដូ   ភេទប្រុស​ អាយុ៣១ឆ្នាំ​ រងរបួសបាក់ឆ្អឹងជំនីខាងស្ដាំ នឹងបាក់ដៃខាងឆ្វេង មានទីលំនៅរស់នៅ ភូមិស្លែង ឃុំក្ដីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុបុរសម្នាក់បានបេីករថយន្តស្ទូចចូលទៅក្នុងរោងចក្រដែកមួយកន្លែងដេីម្បីស្ទូចដែក(ដែកឆ្អឹងចាក់បេតុង)ដាក់លេីរថយន្តខណៈកំពុងស្ទូចស្រាប់តែបាក់ដងសន្ទូចមកសង្កត់បណ្តាលឱ្យរងរបួសបាក់ឆ្អឹងជំនីខាងស្ដាំ នឹងបាក់ដៃខាងឆ្វេង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ដេីម្បីសង្គ្រោះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print