កាំជ្រួចមីស៊ីលជាង 6.6 ពាន់គ្រាប់ត្រូវបានតម្រង់ទៅអុីស្រាអែល ដែលភាគច្រើនត្រូវបានបាញ់ចេញពីប្រទេសលីបង់

ចែករំលែក៖

ទីភ្នាក់ងារសន្តិសុខរបស់អុីស្រាអែលបានប្រកាសកាលពីថ្ងៃទី 5 ខែកញ្ញាថា ក្នុងរយៈពេល 8 ខែកន្លងមកនេះ តំបន់ភាគខាងជើងនៃប្រទេសត្រូវបានវាយប្រហារដោយកាំជ្រួចសរុបជាង 6,600 គ្រាប់ ដែលភាគច្រើនត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់។

យោងតាមទិន្នន័យពីទីភ្នាក់ងារសន្តិសុខអុីស្រាអែល Shin Bet ក្រុមប្រដាប់អាវុធជាគូប្រជែងនៅក្នុងប្រទេសលីបង់ និងស៊ីរី បានបាញ់មីស៊ីលសរុបចំនួន 6,611 គ្រាប់ចូលទៅក្នុងទឹកដីអុីស្រាអែល ដែលភាគច្រើននៅតំបន់ភាគខាងជើង។ ជាពិសេសកាលពីខែសីហាឆ្នាំមុនបានកត់ត្រាចំនួនគ្រាប់រ៉ុក្កែតខ្ពស់បំផុតដែលបានបាញ់មកលើអុីស្រាអែលជាមួយនឹង 1,307គ្រាប់ ជាមធ្យមច្រើនជាង 40 គ្រាប់ក្នុងមួយថ្ងៃ និងជិត 4 ដងច្រើនជាងកាលពីខែមករា។
ប្រភពអុីស្រាអែលដែលដកស្រង់របាយការណ៍របស់ Shin Bet មិនបានបញ្ជាក់ពីភាគីណាដែលបាញ់មីស៊ីលនោះទេ ប៉ុន្តែទំនងជាត្រូវបានបាញ់ដោយកងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់។
មកទល់នឹងពេលនេះ ក្រុមហេសបូឡាហ៍ ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតរបស់ប្រទេសលីបង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយកាំជ្រួចរាប់រយគ្រាប់លើអុីស្រាអែល ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 មួយថ្ងៃបន្ទាប់ពីជម្លោះបានផ្ទុះឡើងរវាងកងទ័ពអុីស្រាអែល និងចលនាហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ហេសបូឡា ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីថ្លែងការណ៍របស់ចលនាហាម៉ាសដែលនិយាយថា សេចក្តីថ្លែងការណ៍ខាងលើបង្ហាញឱ្យឃើញថា នាយករដ្ឋមន្ត្រីអុីស្រាអែលកំពុងព្យាយាមរារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីកំពុងដំណើរការ។
សេចក្តីថ្លែងការណ៍របស់ក្រុម Hamas ក៏បានព្រមាន«កុំឱ្យធ្លាក់ក្នុងអន្ទាក់» របស់អុីស្រាអែល។
ក្រុមហាម៉ាស់បានទទួលយកសំណើរដែលធ្វើឡើងដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី 2 ខែកក្កដា ហើយបានអះអាងថា មិនចាំបាច់ស្នើសុំបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សានោះទេ ប៉ុន្តែចាំបាច់ត្រូវដាក់សម្ពាធលើអុីស្រាអែលឱ្យយល់ព្រមតាមផែនការមុនរបស់អាមេរិក៕ ដោយធីរីណា

...

រូបថត​: Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print