ខេត្តបាត់ដំបង÷គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានពលរដ្ឋឈ្មោះ សៀន សាលឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រទះឃើញនៅពេលយកជីទៅបាចនៅស្រែ កាលពីវេលាម៉ោង ៨និង០០ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចខ្នងគូ ស្ថិតក្នុងឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចបានឱ្ហដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម នគរបាលប៉ុស្តិ៍បាយដំរាំ បានចុះទៅពិនិត្យនិងស្រាវជ្រាវរកឃើញថា គ្រោងឆ្អឹងសាកសពខាងលើនេះ មាន ឈ្មោះ វឿន សាវុធ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ2 ស្រុកបាណន់ ខេត្តបាត់ដំបង ។
បើតាមការបញ្ជាក់ពីសាច់ញាតិសពថា បានបាត់ពីផ្ទះរយៈពេលជាងមួយខែមកហើយ ។ សពនេះកាលនៅរស់ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងផឹកស្រាជាប្រចាំផងដែរ ។
បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច័យចប់សព្វគ្រប់ គ្រោងឆ្អឹងសាកសពត្រូវបានកម្លាំងជំនាញនគរបាលស្រុកប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕