លោក ម៉េង ប៉ូគន្ធ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការបង្កើត និងកិច្ចដំណើរការ នៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្ដីការក្រសួង នាថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីការបង្កើត និងកិច្ចដំណើរការនៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្ត ឧតុនិយមដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ មកពីនាយកដ្ឋានចំនួន៥ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ដចំនួន១០ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកអគ្គនាយកបានបញ្ជាក់ឱ្យដឹងថា ការបង្កើត និងកិច្ចដំណើរការនៃគណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹង គឺផ្តោតសំខាន់ទៅលើការចែករំលែករាល់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ធនធានទឹកក្នុងអាងស្ទឹង រក្សាទឹកទុកសម្រាប់ការស្រោចស្រព ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ឧស្សាហកម្ម ថាមពលវារីអគ្គិសនី ប្រព័ន្ធអេកូឡូស៊ី ដើម្បីអភិវឌ្ឍឱ្យមានតុល្យភាព និងនិរន្តរភាព កំណត់ឱ្យច្បាស់នូវសកម្មភាពអាទិភាពសម្រាប់ការអភិវឌ្ឍ ការគ្រប់គ្រង និងការអភិរក្សធនធានទឹកនៅក្នុងអាងស្ទឹង ដោយផ្អែកលើវិធីសាស្ត្រគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានក្នុងការទទួលខុសត្រូវទាក់ទងនឹងទឹកដែលបានកំណត់ដោយច្បាប់។

លោកអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីជាទុនមួយយកទៅបណ្តុះបណ្តាលបន្តដល់សហការីក្នុងអង្គភាព និងអ្នកពាក់ព័ន្ធអាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមរាជធានី-ខេត្តនីមួយៗ ដើម្បីឱ្យគាត់ចូលរួមក្នុងការគ្រប់គ្រង ការប្រើប្រាស់ទឹក ប្រកបដោយសមភាព ប្រសិទ្ធិភាព និងសូមឱ្យសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់រាល់ការពន្យល់ណែនាំ និងបទបង្ហាញផ្សេងៗរបស់គ្រូឧទ្ទេស ដើម្បីបង្កើនចំណេះដឹងខ្លួនឯង និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print