ជនសង័្សយក្នុងករណីហិង្សាដោយចេតនាចំនួន០១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកមានលោកវរសេនី យ៍ទោ ហេង បារាំង ជាអធិការ​ កាលពីម្សិលមិញនេះ​បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាប់ពីគាត់បានប្រើអំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់ដែលរស់នៅក្នុងមូលដ្ឋានភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹកបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ អៀម រ៉េត ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកដាវសាមូរៃ៉កាប់ទៅលើជនរងគ្រោះឈ្មោះ ប៊ុត ប៊ុន្នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ ឈ្មោះ ឡុង វ៉ាន់នី ភេទស្រី អាយុ ៤១ឆ្នាំ មុខ របរកសិករបណ្តាលឱ្យរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសំពៅលូន ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានមកដល់សមត្ថកិច្ចនគរបាលហើយស្របតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចឃាត់ខ្លួនជន សង័្សយនិងដកហូតវត្ថុតាងមានដាវសាមូរៃ៉ចំនួន០១ ។

តាមលោកអធិការស្រុកភ្នំព្រឹកថាមូលហេតុដែលនាំទៅដល់កើតករណីខាងលើនេះគឺដោយសារមានទំនាស់ពាក្យសម្តីនៅកន្លែងផឹកស៊ីនិងមានការប្រច័ណ្ឌផងដែរ។

...

បច្ចុប្បន្ន​សមត្ថកិច្ចបានរៀបចំបញ្ជូនមកអនុវត្តទោសទៅតាមផ្លូវច្បាប់៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print