នៅខែកញ្ញានេះ កម្លាំងទាហានរុស្ស៊ីនិងចិនត្រៀមធ្វើសមយុទ្ធរួមជាទ្រង់ទ្រាយធំ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានផ្សាយថា ចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៉ីនៅក្នុងខែនេះ ដើម្បីពង្រឹងចំណងទាក់ទងឱ្យកាន់តែសុីជម្រៅថែមទៀត។

ក្រសួងការពារជាតិចិនបាននិយាយថា កងកម្លាំងជើងទឹកនិងជើងអាកាសនឹងចូលរួមសមយុទ្ធយោធា ហៅថា North-Joint 2024 នៅលើផ្ទៃអាកាស និងផ្ទៃទឹកនៃតំបន់សមុទ្រជប៉ុន ព្រមទាំងសមុទ្រ Okhotsk ក្បែរឆ្នេរនៃប្រទេសរុស្ស៉ី ក្រោមគោលដៅធ្វើឱ្យកាន់តែស៉ីជម្រៅថែមទៀតនូវកម្រិតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកងទ័ពចិននឹងរុស្ស៉ី ហើយពង្រឹងសមត្ថភាពយោធាប្រទេសទាំងពីរក្នុងការទប់ទល់ការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នា។ មិនតែប៉ុណ្ណោះ ចិនក៏នឹងចូលរួមសមយុទ្ធយោធា Ocean-2024 របស់រុស្ស៉ីផងដែរ។
យ៉ាងណាមិញ ក្រសួងការពារជាតិចិន មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ ដែលសមយុទ្ធយោធារួមគ្នាខាងលើនឹងត្រូវប្រារព្ធឡើងឡើយ។ កាលពីខែកក្កដា ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នានៅលើផ្ទៃទឹកនិងដែនអាកាសក្បែរទីក្រុង Zhanjiang ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ីនិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយរួមគ្នាប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថាជា អនុត្តរភាពលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក ដែលត្រូវបានមើលឃើញថាជា ជាអ្នកគ្រប់គ្រងលើកិច្ចការនានារបស់សកលលោក៕ ដោយធីរីណា

...

រូបថត​: SCMP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print