រូបសំណាកគ្រួសារដំរីត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងរមណីដ្ឋានបឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តរតនគិរី៖ រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោលមួយ ដំរីញីមួយនិងកូនដំរីមួយត្រូវបាន រដ្ឋបាលខេត្តរតនគិរីបានរៀបចំលើកដាក់នៅ

ទីតាំងខាងត្បូងមាត់បឹងកន្សែងដើម្បីត្រៀម
ស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ការរៀបចំលើករូបសំណាក់ដាក់គ្រួសារដំរីនេះធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤
ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រ
ធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន
អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯក
ឧត្តម ជាអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់
ព័ន្ធមួយចំនួនផងដែរ។

សូមបញ្ជាក់ថា នៅសម័យបុរាណដំរីត្រូវបានបង្វឹកឱ្យធ្វើសង្គ្រាម ព្រោះវាមានកម្លាំងខ្លាំងដែលអាចកំចាត់ឧបសគ្គនានាងាយស្រួលជាងសត្វផ្សេង។

ហេតុនេះបើមានតាំងរូប ដំរី នោះជានិមិត្តសញ្ញាតំណាងឱ្យសន្តិភាព។

គេជឿថាតាំងដំរីនៅក្នុងផ្ទះ អាចហៅសំណាងល្អ និងផ្ដល់ភាពត្រជាក់ត្រជុំចូលគ្រួសារ។

បើតាំងនៅមុខផ្ទះ រឺ ទីសាធារណៈ អាចហៅថាមពលវិជ្ជមាន បង្កើនអំណាចដល់ម្ចាស់។

បើតាំងនៅតុធ្វើការអាចការពារសំណាងអាក្រក់ និងបន្ថែមភាពរីកចម្រើននៅក្នុងអាជីព។

រូបបដិមាដំរីទាំងអស់មិនថាធំឬតូច សុទ្ធតែជានិមិត្តរូបនៃការការពារ សំណាងល្អ និងប្រាជ្ញាឈ្លាសវៃ។

សូមរលឹកថា រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងបាលុងខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀប
ចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោលមួយគូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។

និយាយរួម
បច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print