កសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាហ្រ្វិកក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មីនិងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង

ចែករំលែក៖

អន្តរជាតិ ៖ «កសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាហ្រ្វិកក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មីនិងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង » ! សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ។ នេះជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បានថា ៖ ពេលថ្មីៗនេះ ឥស្សរជនអន្តរជាតិបានថ្លែងថា សុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកបានតម្រង់ទិសដៅសម្រាប់ចិននិងអាហ្វ្រិកក្នុងការពួតដៃគ្នាជំរុញការធ្វើទំនើបកម្មនិងរួមគ្នាកសាងសហគមន៍ជោគវាសនារួមប្រកបដោយកម្រិតខ្ពស់ ហើយក៏បានធ្វើឱ្យពិភពលោកពោរពេញទៅដោយជំនឿចិត្តចំពោះការរួមគ្នាកសាងអនាគតដែលប្រកបដោយវិបុលភាពផងដែរ ។

  គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ឥស្សរជននៃប្រទេសអាហ្រ្វិកបានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងសុន្ទរកថាគន្លឹះថា នឹងលើកកម្ពស់ទំនាក់ទំនងអាហ្រ្វិក-ចិនឱ្យឈានដល់កម្ពស់ថ្មី ហើយនឹងជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងពួតដៃគ្នាដើរឆ្ពោះទៅមុខរវាងទ្វីបអាហ្រ្វិកនិងប្រទេសចិន ។

 គេហទំព័រ «CCFR China state-controlled media » ថា ៖ ឥស្សរជននៃបណ្តាប្រទេសអាហ្រ្វិកនានាបានថ្លែងថា ក្នុងសុន្ទរកថាគន្លឹះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ សម្រាប់ចិននិងអាហ្វ្រិកក្នុងការពួតដៃគ្នាជំរុញការធ្វើទំនើបកម្មដែលបានតម្រង់ទិសឱ្យទំនាក់ទំនងអាហ្វ្រិក-ចិនទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print