ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា យន្តហោះដឹកមនុស្ស៤៨នាក់ បានរអិលធ្លាក់ពីលើផ្លូវរត់ក្នុងទីក្រុង Papua ដែលជាតំបន់ដាច់ស្រយាលភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យអ្នកដំណើរជាច្រើននាក់រងរបួស។
យន្តហោះ ATR-42 ខាងលើនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Trigana Air របស់ប្រទេសឥណ្ឌូនេស៊ី បានហោះចេញពីអាកាសយានដ្ឋានក្នុងប្រជុំកោះ Yapen ទៅកាន់រដ្ឋធានី Jayapura របស់ Papua នៅព្រឹកថ្ងៃទី៩ ខែកញ្ញា។ មានអ្នកដំណើរ ៤២នាក់ និងសមាជិកនាវិក ៦នាក់នៅលើយន្តហោះ។
ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់បាននិយាយថា អ្នកដំណើរជាច្រើននាក់បានរងរបួស និងតក់ស្លុតចំពោះហេតុការណ៍នេះ។ បើតាមតំណាងនគរបាលមូលដ្ឋាន ជនរងគ្រោះទាំងអស់នៅរស់រានមានជីវិត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះនិងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីធានាថារឿងនេះនឹងមិនកើតឡើងម្តងទៀតទេ។
កាពីទែន Lalu Yuniza នាយកផ្នែកសុវត្ថិភាព សន្តិសុខ និងគុណភាពនៃក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា នៅពេលដែលឧបទ្ទវហេតុកើតឡើង យន្តហោះនោះនៅខាងក្រៅតំបន់ព្រលានយន្តហោះ នៅពេលដែលវាបានរអិលពីផ្នែកខាងឆ្វេងនៃផ្លូវរត់ទៅភាគខាងត្បូងប្រហែល 20 ម៉ែត្រ។ គាត់ក៏បាននិយាយផងដែរថា គាត់កំពុងរង់ចាំព័ត៌មានពីអ្នកបើកយន្តហោះ អំពីមូលហេតុ និងរបៀបដែលយន្តហោះធ្លាក់ ប៉ុន្តែឧបទ្ទវហេតុនេះ ប្រាកដជាបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំង ដោយសារតែយន្តហោះនេះ ខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រទេសឥណ្ឌូណេស៊ីពឹងផ្អែកយ៉ាងខ្លាំងលើចរាចរណ៍ផ្លូវអាកាសដើម្បីភ្ជាប់កោះរាប់ពាន់របស់ខ្លួន ប៉ុន្តែ Papua គឺជាតំបន់ពិបាកទៅដល់ជាពិសេសដោយសារតែដីភ្នំរបស់វា។ ក្នុងឆ្នាំ 2015 យន្តហោះ Trigana Air បានធ្លាក់នៅ Papua ដោយបានសម្លាប់មនុស្សទាំងអស់ 54 នាក់នៅលើយន្តហោះ៕
រូបថត: Vietnamnet