ក្មេងស្រី០២នាក់ជាបងប្អូនបង្កេីតជិះម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាក បេីកបុក ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រី០២នាក់ដែលជាបងប្អូនបង្កេីត បានជិះម៉ូតូឌុបគ្នាតាមដងផ្លូវ អកុសលត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបេីកបុកបណ្ដាលឲ្យដួលបោកក្បាលស្លាប់ទាំង០២នាក់យ៉ាងអាណោចអាធ៌ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៨យប់ ថ្ងៃ ទី០៩ ខែ កញ្ញា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពក្មេងស្រី០២នាក់ខាងលេី ទី១ ឈ្មោះ មិត្ត ជូលី អាយុ ១១ឆ្នាំ និងទី២ ឈ្មោះ មិត្ត សុផេង អាយុ៩ឆ្នាំ ដោយជនរងគ្រោះទាំងពីរនាក់ខាងលេីនេះស្នាក់ នៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
បេីតាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញ ជនរងគ្រោះ២នាក់បងប្អូនជិះម៉ូតូម៉ាក ZOOMER -X ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FS-7326 បានធ្វេីដំណេីរតាម បណ្ដោយ ផ្លូវ១៩៨៦ ទិសដៅពីលិចទៅកេីត ក្នុងលឿនល្មម លុះជិះមកដល់ចំណុចកេីត ហេតុ ក៏ស្រាប់តែឃេីញរថយន្ដបង្កមិន ចាំម៉ាក ពណ៌ស ធ្វេីដំណើរតាមបណ្ដោយ ផ្លូវ១៩៨៦ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ហេីយបានបុកម៉ូតូជនរងគ្រោះដែលកំពុងជិះ បណ្ដាលឲ្យដួល ឯរថយន្តបង្កបានកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ ភ្លាមៗនៅកន្លែងកើត ហេតុ ចំណែករថយន្តបង្កបានព្យាយាមបេីក រត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ និងជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកកន្លែងកេីតហេតុផងដែរ ដោយមួយសន្ទុះក្រោយ ឪពុកម្ដាយជនរងគ្រោះបានមកដល់ដោយសម្លែងស្រែកទ្រហោយំស្រណោះកូនស្រីទាំងពីរយ៉ាងសង្វែក ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញ នៃ ការរិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ ធ្វេីការ វាស់វែងយក ម៉ូតូជនរងគ្រោះយកទៅទុកបណ្ដោះអាសន្ន និងរងចាំស្រាវជ្រាវរករថយន្តបង្កមកចាត់ការ តាមច្បាប់ ។ ដោយឡែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើលិខិត ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print