កុំភ្លេចមកជួយលើកទឹកចិត្តទាំងអស់គ្នាថ្ងៃនេះជាថ្ងៃប្រកួតហើយ ជម្រើសជាតិកម្ពុជា 🆚 ជម្រើសជាតិស្រីលង្កា 🇱🇰 ពហុកីឡដ្ឋានជាតិអូឡាំពិក ម៉ោង ៧ល្ងាច

ចែករំលែក៖

ភ្នំពេញ ៖ នៅម៉ោង ៧:០០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ជម្រើសជាតិកម្ពុជា នឹងបើកទ្វាផ្ទះជម្រះបញ្ជីជាមួយក្រុមជម្រើសជាតិស្រីលង្កា ក្នុងប្រកួតកាត់សេចក្តីជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បន្ទាប់ពីជើងទី១ លេងស្មើគ្នាដោយគ្មានគ្រាប់ស៊ុត នៅទឹកដីប្រទេស ស្រីលង្កា នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ ក្រុមជម្រើសជាតិកម្ពុជា បានផ្ដល់សំបុត្រចំនួន ២៥០សំបុត្រ ដល់កុមារា កុមារី និងបុគ្គលិកនៅ អង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund ដែលពួកគេធ្លាប់បានទៅទស្សកិច្ចនាពេលថ្មីៗកន្លងទៅ ដើម្បីមកចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជា។ បន្ថែមពីនោះប្អូនៗចំនួន ២៣នាក់ នឹងត្រូវទទួលបានឱកាសកាន់ដៃកីឡាករចូលទៅទីលានប្រកួត សម្រាប់ការប្រកួតរបស់យើងនៅថ្ងៃស្អែកនេះផងដែរ ដើម្បីផ្ដល់ឱ្យក្មេងៗនូវការចងចាំ និងបទពិសោធន៍ជីវិតជាមួយនឹងកីឡាករជម្រើសជាតិ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឆ្លៀតឱកាសនេះសូមអរគុណដល់ អង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund ដែលបានអនុញ្ញាត និងសហការធ្វើឱ្យមានកម្មវិធីនេះកើតឡើង។
ចំណាប់អារម្មណ៍លោក FELIX G.DALMAS គ្រូបង្វឹកក្រុមជម្រើសកម្ពុជាក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិស្រីលង្កា វគ្គជម្រុះជើងទី២
🇰🇭កម្ពុជា 🆚 ស្រីលង្កា🇱🇰
🗓 ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
⏰ វេលាម៉ោង ៧:០០នាទីយប់
🏟 ពហុកីឡដ្ឋានជាតិ (អូឡាំពិក)
បាននិយាយថា ៖ សម្រាប់ការប្រកួតថ្ងៃនេះ ហើយខ្ញុំជឿថានេះជាលើកទី១ ពួកយើងដឹងថាយើងនឹងប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយនឹងក្រុមដែលមានកីឡាករ អឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្តែពួកយើងនឹងព្យាយាមលេងអោយឈ្នះក្នុងការប្រកួតនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃនេះ។ យើងសង្ឃឹមថាការប្រកួតថ្ងៃនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ។
សង្ឃឹមថានឹងមានអ្នកគាំទ្រមកចូលរួមទស្សនាច្រើនកុះករដើម្បីលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិកម្ពុជា។

ដោយឡែកចំណាប់អារម្មណ៍លោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសស្រីលង្កាក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា ៖ ពួកយើងពិតជារីករាយដែលបានមកទីនេះ ពួកយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ សរុបមកអ្វីៗនៅទីនេះល្អ។សម្រាប់ការប្រកួតនៅថ្ងៃនេះនឹងពិបាកសម្រាប់ក្រុមទាំងពីរ ដោយសារការប្រកួតជើងទី១ ក្រុមទាំងពីរស្មើគ្នា ដូចនេះនឹងធ្វើឱ្យការប្រកួតនាថ្ងៃនេះ មានការលំបាកសម្រាប់ក្រុមទាំងពីរ។
ពួកយើងសង្ឃឹមថាការប្រកួតថ្ងៃនេះ នឹងធ្វើឱ្យប្រជាជនទាំងពីរមានភាពសប្បាយរីករាយ និងសូមឱ្យអ្នកគាំទ្រមកចូលរួមទស្សនាឱ្យបានច្រើនកុះករ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print