រថយន្ដ ស៊េរីថ្មី០២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវ បំបែកជាបួនរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដស៊េរីទំនើបម៉ាក Alphard មួយគ្រឿង បានបុករថយន្តម៉ាក Ford Ranger ពីចំហៀងពេញទំហឹង បណ្ដាលឲ្យខូចខាត ដោយបង្កឡេីងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាក Ford Ranger មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AT. 4100 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណះពេលធ្វើដំណើរដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB. 8387 បានធ្វើដំណើរតាមផ្លូវ២១៤ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ដោយបានបុករថយន្ដម៉ាក Ford Ranger ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យខូចខាតទ្វារ រីឯរថយន្ដ Alphard រងការខូចខាតផ្នែកពីមុខយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានអ្នកណារងរបួសនោះឡេីយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីរថយន្ដទាំង២គ្រឿងធ្វើការដោះស្រាយគ្នាមួយជំហាន ដោយដោះស្រាយគ្នាជាង១ម៉ោងនៅតែមិនត្រូវ ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការដោះស្រាយគ្នាបន្តតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print