ភ្នំពេញ៖ នាព្រឹកនេះ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការកណ្តាល នៃសមាគមមិត្តភាពកម្ពុជា-ចិន នៅវិមានរដ្ឋចំការមន។
...
អគារសមាគមមិត្តភាពនេះ គឺជាសមិទ្ធផលដ៏វិសេសវិសាលមួយដែលត្រូវបានចារិកក្នុងប្រវត្តិសាស្រ្ត និងជានិមិត្តរូបដ៏ឧត្តុង្គឧត្តមដែលរលឹកយើងទាំងអស់គ្នា ឲ្យចងចាំជានិច្ចថាចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលបានផ្តល់នូវផលប្រយោជន៍ដ៏ធំរួចមកហើយ ជូនប្រជាជនប្រទេសទាំង២ គឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងកម្ពុជា-ចិន៕
ដោយ៖ សុវណ្ណារ៉ា
...