ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ប្អូនៗដែលប្រើប្រាស់គ្រឿងញៀននៅពេលនេះ​ គឺមិនទាន់ហួសពេលសំរាប់ធ្វើការដកខ្លួនចេញឱ្យឆ្ងាយពីគ្រឿងញៀននោះទេ!

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​យ៉ាងដូច្នេះ​ថា៖​ សារជូនប្អូនៗ​ ដែលប្រើប្រាស់គ្រឿងញៀន នៅពេលនេះគឺមិនទាន់ហួសពេលសំរាប់ធ្វើការដកខ្លួនចេញឱ្យឆ្ងាយពីគ្រឿងញៀននោះទេ! ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាង ជាពិសេសគឺក្នុងគ្រួសារនិងអនាគតរបស់ប្អូនៗតែម្តង ។

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបន្តថា​ យើងអាចជ្រើសរើសការសប្បាយបានច្រើនយ៉ាងដោយពុំចាំបាច់សប្បាយដោយការប្រើប្រាស់គ្រឿងញៀននោះទេ គ្មាននរណាម្នាក់រីកចំរើនឬជោគជ័យក្នុងជីវិតដោយសារការប្រើប្រាស់គ្រឿងញៀននោះឡើយដកខ្លួននៅពេលនេះគឺមិនទាន់ហួសពេលនោះទេ។

...

បន្ថែមពីនេះ​ លោកស្នងការ​ខេត្ត​រូប​នេះ​ អំពាវនាវឱ្យ​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ និងសូមគិតនិងពិចារណដោយខ្លួនឯង បំណងល្អពីបងចំពោះប្អូនទាំងអស់គ្នា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print