ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់លើការប្រមូល និងគ្រប់គ្រងសំរាមប្លាស្ទិក នៅតាមទីជនបទដាច់ស្រយាល ដើម្បីជួយដល់គ្រួសារក្រីក្រ និងសិស្សានុសិស្សក្រីក្រ

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Tan Yawnan អនុប្រធានប្រតិបត្តិ ប្រធានផ្នែកហានិភ័យ និងជាប្រធាននៃអនុគណៈកម្មាធិការ ESG នៃធនាគារកាណាឌីយ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីបន្សុីគម្រោងការងារធនាគារកាណាឌីយ៉ាឱ្យបានសមស្របជាមួយក្រសួងបរិស្ថាន។

ស្របគ្នានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនូវភាពស្អាតលើដែនគោក ក្នុងដែនទឹក និងក្នុងដែនអាកាស ជាមួយគ្នានេះ តំណាងធនាគារកាណាឌីយ៉ាបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ដែលរួមមាន យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន យុទ្ធនាការ ពន្លកបៃតង ព្រមទាំងយុទ្ធនាការ ប្រមូល បែងចែក និងទុកដាក់សំរាមប្លាស្ទិក ឱ្យទៅជាធនាគារប្លាស្ទិក ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រនៅតាមសហគមន៍ជនបទ ដែលមិនទាន់មានការប្រមូល និងគ្រប់គ្រងសំរាមប្លាស្ទិកបានសមស្របតាមលក្ខណៈបច្ចេកទេសនៅឡើយ។ 

សូមជម្រាបជូនថា   ៖ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងសំរាមប្លាស្ទិក និងកៀរគរជំរុញឱ្យមានការរួមចំណែកពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ នៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានកម្ពុជា ៕

ដោយ ៖ សិលា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print