នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកថា តើកំពង់ផែស្វយ័តក្រុងព្រះសីហនុមានតួនាទីអ្វីខ្លះ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយកំពង់ផែនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមរយៈផលចំណូលអាជីវកម្មពីកំណើនបរិមាណទំនិញ និងកុងតឺន័រជារៀងរាល់ថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ពិតណាស់ យើងបាននិងកំពុងកសាងសមត្ថភាពបន្ថែមកំពង់ផែទឹកជ្រៅកំពតនិងកោះកុង ប៉ុន្តែកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំ និងជាផែដែលមានសក្តានុពលធំរបស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កំពង់ផែស្វ័យ័ត្រក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា។ កំពង់ផែដែលបានកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ទទួលបានកំណើនបរិមាណទំនិញ និងកុងតឺន័រជារៀងរាល់ថ្ងៃ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែកសាងសមត្ថភាពបន្ថែម កំពង់ផែទឹកជ្រៅកំពត កោះកុងក៏កំពុងបន្ត ប៉ុន្តែផែនៅទីនេះ គឺជាផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ និងជាផែដែលមានសក្ដានុពលធំ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសារធារណការ និងដឹកជញ្ជូន ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វ័យត្រក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ ចិត្តក្នុងការផ្ដល់សេវាឲ្យបានរហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្ដៅលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជា នៅក្នុងវិស័យដឹកជញ្ជូន និង logistic នៅក្នុងតំបន់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print