អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពីរសៀលថ្ងៃទី១០ ដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុងBaojiខេត្តShaanxiនិងក្រុងTianshuiខេត្តGansu។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ក្នុងអំឡុងពេលដំណើរ បរិបទវប្បធម៌ជាប្រព័ន្ធមានលក្ខណៈលេចធ្លោខ្លាំង៖នៅទីក្រុងBaoji លោកXi Jinpingបានទៅទស្សនាសារមន្ទីរសំរិទ្ធBaoji ដើម្បីចុះត្រួតពិនិត្យស្ថានភាពអភិរក្សនិងប្រើប្រាស់វត្ថុបុរាណ។នៅទីក្រុងTianshui លោកបានត្រួតពិនិត្យអារាមFuxiនិងរូងគុហាMaijishan ដើម្បីឈ្វេងយល់ពីស្ថានភាពលើកកម្ពស់ការងារអភិរក្សនិងបន្តវេននៃបេតិកភណ្ឌវប្បធម៌។
គេហទំព័រ «CCFR China state-controlled media » ថា ៖ សារមន្ទីរសំរឹទ្ធBaojiដែលលោកXi Jinpingបានទៅទស្សនាលើកនេះ គឺជាសារមន្ទីរពិសេសមួយស្តីពីវប្បធម៌សំរឹទ្ធ ដែលដាក់ឈ្មោះតាមគ្រឿងសំរិទ្ធ ហើយតម្កល់ទុកនូវគ្រឿងសំរិទ្ធដ៏មានតម្លៃដែលបានកំណាយរកឃើញជាច្រើន។
នៅពេលដែលលោកXi Jinpingបានចុះត្រួតពិនិត្យនៅខេត្តShaanxiនៅឆ្នាំ២០២០ លោកធ្លាប់បាននិយាយថា “ពាក្យថា’ចិន’”ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងគ្រឿងសំរិទ្ធHezunដែលបានកំណាយរកឃើញនៅខេត្តShaanxi។”
“ទំនុកចិត្តលើវប្បធម៌របស់ប្រទេសចិនកើតចេញពីប្រវត្តិសាស្ត្រដ៏យូរលង់របស់យើង ដែលអាចបញ្ជាក់ថាជារបស់យើងយ៉ាងពិតប្រាកដ” “អរិយធម៌ចិនមានប្រវត្តិដ៏យូរលង់ មិនដែលត្រូវបានកាត់ផ្តាច់ទេ ហើយបង្កើតប្រជាជាតិដ៏មហិមា ប្រជាជាតិនេះនឹងបន្តទៅមុខរហូត។
តាមតំណាលតៗគ្នាថា ក្រុងTianshuiគឺជាស្រុកកំណើតរបស់Fuxiដែលជាបុព្វបុរសនៃអរិយធម៌ចិន ហើយត្រូវបានគេស្គាល់ថាជា “ស្រុកកំណើតរបស់អធិរាជXi” ។
អារាមFuxiនៅក្រុងTianshuiដែលលោកXi Jinpingបានទៅទស្សនាលើកនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យChenghuaនៃរាជវង្សម៉េង វាជាអារាមប្រាសាទដែលមានលក្ខណៈពេញលេញនិងចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិនដែលគោរពបូជាដល់គ្រួសារFuxi។
ជារៀងរាល់ឆ្នាំ ពិធីរំលឹកវិញ្ញាណក្ខន្ធFuxiត្រូវបានប្រារព្ធឡើងនៅទីនេះ ដោយទាក់ទាញប្រជាជនចិនក្នុងនិងក្រៅប្រទេសឱ្យមកស្វែងរកឬសគល់និងគោរពបូជាបុព្វបុរសរបស់ពួកគេ។ទំនុកចិត្តលើខ្លួនឯងខាងវប្បធម៌គឺជាទំនុកចិត្តលើខ្លួនឯងកាន់តែស៊ីជម្រៅ ហើយអត្តសញ្ញាណវប្បធម៌គឺជាការទទួលស្គាល់ដ៏ជ្រាលជ្រៅបំផុត។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ អរិយធម៌ប្រវត្តិសាស្ត្រដ៏យូរលង់នេះបានធ្វើឱ្យប្រជាជាតិចិនមានទស្សនៈប្លែកពីគេលើចក្រវាលពិភពលោក សង្គមនិងសីលធម៌ ហើយបានបណ្ដុះប្រជាជនចិនឱ្យមានស្មារតីច្នៃប្រឌិត ការតស៊ូ សាមគ្គីភាពនិងក្តីស្រមៃ។
“អរិយធម៌ចិនមានភាពល្បីល្បាញដោយសារការបើកចំហរនិងបរិយាប័ន្នតាំងពីបុរាណកាលមក ហើយវាបានបញ្ចេញនូវដង្ហើមជីវិតជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកជាមួយអរិយធម៌ដទៃទៀត។រូងគុហាMaijishanដែលលោកXi Jinping ចុះត្រួតពិនិត្យនាពេលនេះគឺជាកំណត់សម្គាល់ដ៏រស់រវើកនៃការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ខុសគ្នា។
រូងគុហាMaijishanត្រូវបានសាងសង់នៅក្នុងរាជវង្សQinសម័យនគរទាំង១៦ ដោយសារតែវាស្ថិតនៅចំណុចកណ្តាលនៃផ្លូវសូត្រ ត្រូវបានទទួលឥទ្ធិពលពីតំបន់ភាគខាងលិចនិងទទួលនូវវប្បធម៌នៃតំបន់ទំនាបកណ្តាលនិងភាគខាងត្បូង បង្កើតបានជាសិល្បៈរូបចម្លាក់ គំនូរលើជញ្ជាំងនិងរចនាប័ទ្មសិល្បៈស្ថាបត្យកម្មដ៏ប្លែកពិសេស។
ពីរូងគុហាMogaoនៅទីក្រុងDunhuangដល់រូងគុហាYungangនៅក្រុងDatongដល់រូងគុហាMaijishan ចាប់តាំងពីសមាជជាតិលើកទី១៨នៃបក្សកុម្មុយនីស្តចិនមក លោកXi Jinpingបានចុះត្រួតពិនិត្យនៅទីតាំង៣កន្លែងក្នុងចំណោម “រូងគុហាធំៗទាំង៤នៅប្រទេសចិន”។
ក្នុងអំឡុងចុះត្រួតពិនិត្យនៅទីក្រុងDunhuang លោកXi Jinpingបានបញ្ជាក់ថា “មានតែអរិយធម៌ដែលពោរពេញដោយទំនុកចិត្ត ទើបអាចរៀនសូត្រនិងស្រូបយកអរិយធម៌ផ្សេងៗគ្នា ខណៈពេលដែលរក្សាបាននូវលក្ខណៈពិសេសប្រជាជាតិរបស់ខ្លួន”៕