លាក់របស់ខុសច្បាប់​ មិនយកប្រគល់ឱ្យសមត្ថកិច្ច​ ចុង​ក្រោយ​ជាប់​ខ្នោះ​ទាំងពីរនាក់​ នៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្ត​មសេនីយ៍ទោ​ ដាញ់​ ​អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ បុរស​ពីរ​នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​នៅស្រុកគាស់ក្រឡ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ និង​បង្ហាញ​មុខ​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់ការតាមច្បាប់​ ក្រោយ​ពួកគេ​លួចលាក់ទុកអាវុធ​ និងគ្រាប់បែកដៃ​ ដោយ​ខុសច្បាប់​។

លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ បានឱ្យដឹងទៀតថា​ លោកអនុសេនីយ៍ឯក​ ចាន់​ ថានូ​ អធិការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងទៅនាំខ្លួនបុរសចំនួន០២នាក់​ នៅចំណុចអូរអាឡោក ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១១​ខែ​កញ្ញា​ ឆ្នាំ២០២៤​ថ្មីៗនេះ​ ក្នុងករណីដែលរូបគាត់លាក់ទុកអាវុធនិងគ្រាប់បែកដៃ នៅក្នុងទីកន្លែងស្នាក់នៅរបស់គាត់នោះគឺ៖
១-ឈ្មោះ ជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
២-ឈ្មោះសោម សុវណ្ណ ភេទប្រុ ស អាយុ ៤៤ឆ្នាំ មកស្នាក់នៅចំណុចខាងលើរស់នៅជាមួយគ្នា។

ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​ ដកហូតបានអាវុធប្រភេទ AK47 អត់ស្វាយគ្រាប់ក្នុងបង់ ចំនួន​ ១២គ្រាប់ នៅក្រៅបង់ ចំនួន​៣០គ្រាប់ ,កូនកាំបិតខ្លីមួយដើម​ និងគ្រាប់បែកដៃចំនួន០២គ្រាប់។

...

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់​ រួមនឹងវត្ថុតាង​ត្រូវ​បានសមត្ថកិច្ចជំនាញ​ នៅព្រឹកថ្ងៃ​ទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print