រថយន្តម៉ាកKIAដឹកត្រីមួយគ្រឿងបានផ្ទុះកង់ក្រោយក្រឡាប់ចាក់ត្រីពេញផ្លូវ និងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកKIAដឹកត្រីមួយគ្រឿង បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន គាប់ជួន ស្រាប់តែផ្ទុះកង់ក្រោយបណ្ដាលឲ្យបួងចង្កូតក្រឡាប់ផ្ងារជើងចាក់ត្រីពេញផ្លូវ និងរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង៤០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក KIA មួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2R-0390 ដោយបានដឹកត្រីឡេីងពេញរថយន្ត និងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកង់មុខជំហៀងខាងស្ដាំបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ត្រីពេញផ្លូវសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់តៃកុងនិងអ្នកដ៏ទៃ ។
ក្រោយកេីតហេតុភ្លាមៗ គេសង្កេតឃេីញប្រជាពលរដ្ឋដែលរស់នៅក្បែខាងបាននាំគ្នាជួយរើសត្រីទុកឲ្យ អ្នក បេីក បរ វិញផងដែរ ដែលជាទង្វេីដ៏ល្អក្នុងការជួយគ្នាពេលមានអាសន្ន ។ ដោយឡែកអ្នកបេីកបរបាន ហៅ រថយន្ត ផ្សេង ទៀត មកសាងយក ត្រីដឹកចេញ ពី កន្លែង កើត ផងដែរ ។
ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ ចរាចរណ៍ ខណ្ឌ ព្រែកព្នៅ បានចុះពិនិត្យដល់កន្លែងកេីតហេតុផងដែរ ប៉ុន្តែឃេីញថា រថយន្តបង្កខាងលេីមិន បានធ្វេីឲ្យប៉ះពាល់ ដល់
សម្បត្តិ សាធារណៈ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ ទេីបសមត្ថកិច្ច នគរបាល ជំនាញ ឲ្យម្ចាស់ ហៅរថយន្ត ស្ទូច យក រថយន្តដឹកត្រីយកទៅ ជួសជុល ដោយខ្លួនឯង ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print