ដុតកម្ទេចចោល​ឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ២៩៤កេស និងផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិម៉ាក”វ៉ាយ អេស ខេ អិល” (Y.S.K.L) រំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ភ្នំពេញ​៖​ ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិម៉ាក”វ៉ាយ អេស ខេ អិល” (Y.S.K.L) រំលោភកម្មសិទ្ធិបញ្ញា​ និងឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលចំនួន ២៩៤កេស​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ យកមកដុត​កម្ទេច​ចោល​ ក្រោយ​ធ្វើ​ការ​បង្រ្កាប​បាន។

ជាក់ស្ដែង​ដោយ​អនុវត្ត​តាម​លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួល ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់ឱ្យលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយពីមន្រ្តីសាខា កបប រាជធានីភ្នំពេញ យកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស និង ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា » ចំនួន១០០ (មួយរយ) កំប៉ុង យកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ឋិតក្នុងខណ្ឌដង្កោ ដែលកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបកន្លងមក។

...

គួរជម្រាបថា​ ក្រសួង​សុខាភិបាល​កម្ពុជា​ កាលពី​ពេល​ថ្មីៗ​នេះ​ ក៏បាន​អំពាវនាវឱ្យ​សាធារណជនបញ្ឈប់ការទិញឱសថ​ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រប់ប្រភេទតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា៖ Facebook, TikTok, Telegram និងYoutube ព្រោះឱសថ និងផលិតផលមួយចំនួនគឺពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print