គណបក្សប្រជាជនកម្ពុជា សម្តែងនូវការខកចិត្ត និង សោក ស្តាយយ៉ាងខ្លាំងក្រោយពីបានដឹងថាក្រសួងរតនាគារ សហរដ្ឋ អាមេរិក

ចែករំលែក៖

ភ្នំពេញ គណបក្សប្រជាជនកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានដឹងថា ក្រសួង រតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ បានសម្រេចដាក់ទណ្ឌកម្មលើ ឯកឧត្តម លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងទ្រព្យ សម្បត្តិជាគ្រឹះស្ថានអាជីវកម្ម ចំនួន ០៤ របស់ឯកឧត្តមផ្ទាល់។ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងដោយអយុត្តិធម៌ពីបទជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗ នោះ គឺមានលក្ខណៈជានយោបាយ ដោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មលើ ឯកឧត្តម លី យ៉ុងផាត់ គឺជាការរំលោភបំពានលើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ

ដោយ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print