ក្រសួងការបរទេសរុស្ស៊ីបានដកហូតឋានៈការទូតរបស់បុគ្គលិកប្រាំមួយនាក់នៃស្ថានទូតអង់គ្លេសនៅទីក្រុងមូស្គូ បន្ទាប់ពីបានរកឃើញថា មនុស្សទាំងនេះបង្ហាញសញ្ញានៃសកម្មភាពចារកម្ម និងការបំផ្លិចបំផ្លាញ។
សេវាសន្តិសុខសហព័ន្ធរុស្ស៊ីបាននិយាយថា ប្រសិនបើខ្លួននៅតែបន្តរកឃើញសកម្មភាពស្រដៀងគ្នារបស់បុគ្គលិកនៃស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសរុស្ស៊ី ទីភ្នាក់ងារនេះក៏នឹងស្នើសុំការបញ្ឈប់សកម្មភាពការងាររបស់ពួកគេនៅក្នុងសហព័ន្ធរុស្ស៊ីផងដែរ។
បន្ទាប់ពីការប្រកាសដោយសេវាសន្តិសុខសហព័ន្ធរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសថា លោកស្រីយល់ស្របទាំងស្រុងជាមួយនឹងការវាយតម្លៃរបស់ទីភ្នាក់ងារនេះចំពោះសកម្មភាពរបស់អ្នកការទូតអង់គ្លេសដែលបានលើកឡើងខាងលើ។
លោកស្រីបានសង្កត់ធ្ងន់ថា អ្នកការទូតអង់គ្លេសបានដើរហួសពីក្របខ័ណ្ឌនៃអនុសញ្ញាក្រុងវីយែន ហើយសំខាន់ជាងនេះទៅទៀត ពួកគេបានចូលរួមក្នុងសកម្មភាពដែលមានបំណងបង្កគ្រោះថ្នាក់ដល់ប្រជាជនរុស្ស៊ី។ ប្រភពជាច្រើនបាននិយាយថា អ្នកការទូតអង់គ្លេស៦នាក់បានចាកចេញពីរុស្ស៊ីនៅដើមខែកញ្ញា៕ ដោយធីរីណា
រូបថត: quochoitv