ប្រុសណាមិនឈឺ ប្រពន្ធទើបតែសម្រាលកូនបាន២ខែ បែរជាហ៊ានទៅលួចគេងជាមួយប្រុសថ្មីក្នុងផ្ទះសំណាក់

ចែករំលែក៖

ភ្នំពេញ៖ នៅលើបណ្តាញសង្គម កំពុងមានការវែកញ៉ែក និង មានការខឹងសម្បាពីសំណាក់មហាជន ទៅលើនារីជាប្រពន្ធ ទើបសម្រាលកូនបាន២ខែ បែរជាលួចទៅគេងជាមួយប្រុសថ្មីក្នុងផ្ទះសំណាក់ ហើយត្រូវបានប្តីតាមទាន់ថតបង្ហោះលើបណ្តាញសង្គម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចផ្ទះសំណាក់មួយកន្លែង នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសជាប្តីបានបញ្ជាក់ថា ប្តីតាមទាន់ប្រពន្ធដេកជាមួយប្រុសថ្មី នៅក្នុងផ្ទះសំណាក់មួយកន្លែង តាមរយៈប្រព័ន្ធ GPS ទាំងប្រពន្ធរបស់ខ្លួនទើបតែសម្រាលកូនបាន២ខែប៉ុណ្ណោះ ប្តីខំធ្វើការដឹកជញ្ជូនអុីវ៉ាក្រុមហ៊ុន Eget ដើម្បីចិញ្ចឹមប្រពន្ធនិងទឹកដោះគោកូន តែប្រពន្ធបែរជាធ្វើទង្វើនេះដាក់ប្តីទៅវិញ។ មូលហេតុដែលឈានដល់កើតរឿងបែបនេះ ប្រពន្ធបានប្រាប់ប្តីថា ជិះកង់បីទៅផ្ទះ ខណៈបុរសជាប្តីកំពុងតាមដានប្រពន្ធតាមរយៈប្រព័ន្ធ GPS នៅពេលប្រពន្ធបានចេញទៅកំពុងធ្វើដំណើរតាមផ្លូវ បុរសជាប្តីបានបើកមើល GPS នៅក្នុងទូរស័ព្ទ ក៏ឃើញថា ផ្លូវដែលប្រពន្ធកំពុងធ្វើដំណើរ មិនមែនជាផ្លូវទៅផ្ទះនោះទេ ទើបបុរសជាប្តីក៏សម្រេចជិះម៉ូតូតាមប្រពន្ធរបស់គាត់តាមប្រព័ន្ធ GPS ប្តីបានតាមប្រពន្ធរហូតដល់ចំណុចផ្ទះសំណាក់មួយកន្លែង នៅមូលដ្ឋានខណ្ឌជ្រោយចង្វារ រួចឡើងទៅក្នុងបន្ទប់ផ្ទះសំណាក់នោះ ក៏បានឃើញប្រពន្ធ និង ប្រុសថ្មី កំពុងនៅក្នុងបន្ទប់ជាមួយគ្នា តែមិនបានឃើញប្រពន្ធនិងប្រុសថ្មីគេងរួមរ័ក្សនោះទេ បន្ទាប់មកប្តីក៏ដកទូរស័ព្ទថតប្រុសថ្មីនោះ រហូតប្រុសថ្មីនោះចុះពីបន្ទប់ ដើរមកក្រោយ បើករថយន្តមួយគ្រឿងចេញទៅបាត់តែម្តង។

...

ចំណែកប្រពន្ធដែលផិតក្បាត់ប្តីវិញ បានចុះមកក្រោមហើយសុំប្តីឌុបទៅផ្ទះតែប្តីមិនព្រមឌុបនោះទេ ក្នុងហេតុការណ៍នេះប្រពន្ធបានទៅផ្ទះវិញធម្មតា ខណៈហេតុការណ៍នេះពុំមានអំពើហិង្សាកើតឡើងនោះទេ ដែលបង្ហាញពីភាពអត់ធ្មត់បុរសជាប្តីដែលទប់កំហឹង មិនប្រើអំពើហិង្សាទោះឈឺចាប់យ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវនេះ អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន នគរវត្ត នឹងធ្វើការ update នៅពេលឆាប់ៗនេះ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print