សាលាដំបូងខេត្តកំពង់ចាម សម្រេចឃុំខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ១៣​នាក់ ពាក់ព័ន្ធនឹងធ្វេីឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស​

ចែករំលែក៖

ខេត្តកំពង់ចាម៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅរសៀលថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង២ក្រុម មានគ្នាចំនួន ១៣នាក់ ដោយ ក្រុមទី១ មានគ្នាចំនួន៧នាក់ និងក្រុមទី២ មានគ្នាចំនួន៦ នាក់ ប្រដាប់ដោយមួកសុវត្ថិភាព ខ្សែក្រវ៉ាត់ ចំពាមកៅស៊ូ និងដុំថ្ម បានធ្វើសកម្មភាពដេញវាយគ្នានៅចំណុចមុខធនាគារព្រីន៍ស្ថិតនៅក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២១និង៣០នាទី បណ្តាលឲ្យរងរបួសទាំងសងខាង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមក្រោមការដឹកនាំនិងសម្របសម្រួល របស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះដល់ទីកន្លែងកើតហេតុ ស្រាវជ្រាវចែកកាមេរ៉ាសុវត្ថិភាព បានកំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាក្មេងទំនើងទាំងពីរក្រុម មានគ្នាសរុបចំនួន ១៣នាក់ ដូចខាងក្រោម ៖

*១.ជនសង្ស័យក្រុមទី១ ចំនួន៧នាក់ រួមមាន៖ ១.ឈ្មោះ ហ៊ឹម ដាវីន ភេទប្រុស អាយុ១៨ឆ្នាំ, ២.ឈ្មោះ ហ៊ឹម ដាវីត ភេទប្រុស អាយុ២១ឆ្នាំ, ៣.ឈ្មោះ ឈឿន ឈាន ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ផុន សុខផេង ភេទប្រុស អាយុ២០ឆ្នាំ, ៥.ឈ្មោះ ហ៊ឹម ដាវុធ ភេទប្រុស អាយុ១៧ឆ្នាំ, ៦.ឈ្មោះ មិន ដាណា ភេទប្រុស អាយុ១៩ឆ្នាំ និង ៧.ឈ្មោះ ភាព សុខ ភេទប្រុស អាយុ១៤ឆ្នាំ ។

*២.ជនសង្ស័យក្រុមទី២ ចំនួន ៦នាក់ រួមមាន៖ ១.ឈ្មោះ ថេង យូហួរ ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ ម៉ៅ ខែម ភេទប្រុស អាយុ១៥ឆ្នាំ, ៣. ឈ្មោះ អេង សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ, ៤.ឈ្មោះ យើង ផាន់ណេត ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ រតនៈ ជីវន្ត ភេទប្រុស អាយុ១៦ឆ្នាំ និង ៦.ឈ្មោះ យឿន មករា ភេទប្រុស អាយុ១៧ឆ្នាំ ។

បន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងតំណាងអយ្យការបានសម្រេចធ្វើ ការចោទប្រកាន់លើជនសង្ស័យទាំង ១៣នាក់ ខាងលើ ពីបទ៖ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នា ទៅវិញទៅមក)” ប្រព្រឹត្តនៅចំណុចមុខធនាគារព្រីន៍ ស្ថិតនៅក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ តាមបញ្ញត្តិមាត្រា ២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ និង បានស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យទាំងអស់ខាងលើជាបណ្តោះអាសន្ន ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

...

ជាមួយគ្នានេះ​ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ សូមក្រេីនរំលឹកជាថ្មីដល់​ អាណាព្យាបាល​ យុវជន​ សិស្សានុសិស្សថា​ ការអនុវត្តច្បាប់ចំពោះករណីក្មេងទំនេីង​ នៅតែបន្តអនុវត្តដោយតឹងរឹងជាទីបំផុត​ គ្មានការលេីកលែងនោះឡេីយ​ ដូច្នេះសូមជៀសឲ្យឆ្ងាយពីទង្វេីល្មេីសច្បាប់អស់ទាំងនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print