មន្ត្រីនគរបាលម្នាក់សង្ស័យមានមានវិបត្តផ្លូវចិត្ដចង កសម្លាប់ខ្លួន ផ្អើលម្ចាស់ផ្ទះជួលនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង​: បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីនគរបាលម្នាក់ សង្ស័យមានមានវិបត្តផ្លូវចិត្ដ បានចងករសម្លាប់ខ្លួន ផ្អើលម្ចាស់ផ្ទះជួលនៅក្រុងបាវិត។

មន្ត្រីនគរបាលក្រុងបាវិតបានអោយដឹងថាបុរសខាងលើមានឈ្មោះ អ៊ុង សុភ័ក្រក្ដី  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅផ្ទះលេខ០៨ហ្ស៊ី ផ្លូវបេតុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  បច្ចុប្បន្ន: ស្នាក់នៅបន្ទប់ជួលលេខ៧   ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។

ប្រភពដដែលបន្តថា នៅវេលាម៉ោង​៣និង៥នាទី​រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរ ម្ចាស់ទីតាំងបន្ទប់ជួល បានរាយការណ៍មកសមត្ថកិច្ចថា មានករណីមនុស្សចងករស្លាប់នៅក្នុងបន្ទប់ជួលលេខ៧   ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម  កម្លាំងជំនាញនអធិការនគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងលោកវេជ្ជបណ្ឌិត អ៊ុង សុវណ្ណឌី គណៈកម្មការកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុដើម្បីការពារកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវ។

តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុការពិនិត្យសាកសព សមត្ថកិច្ចជំនាញនគរបាលបច្ចេកទេស បានបញ្ជាក់ថាសាកសពស្លាប់ដោយសារធ្វើអត្ដឃាតចងកដោយខ្លួនឯងពិតប្រាកដមែន
ដោយ មូលហេតុ: មានវិបត្តផ្លូវចិត្ដ និងបន្សល់នូវបណ្ដាំលាក្រុមគ្រួសារ០១ច្បាប់ ។
បច្ចុប្បន្ន សាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងល្ដុកក្ដួលបំផុត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print