រថយន្ត ALPHARD បុកឡំប្រឺតាកំពុងបេីកបរពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាកTOYOTA ALPHARD មួយគ្រឿង បានធ្វេីដំណេីរក្នុងល្បឿនលឿន ដោយបានបុកឡំប្រឺតាមួយគ្រឿងកំពុងធ្វេីដំណេីរតាមដងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ក និងឡំប្រឺតា រងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វេីឲ្យម្ចាស់ឡំប្រឺតា ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២ និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៤ នៅចំណុចក្បែរលំនៅដ្ឋានវាលស្បូវ តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ សាន ន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។
យោងតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CA- 8998 បានធ្វេីដំណេីរតាមផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែបុកបុរសម្នាក់កំពុងបេីកឡំប្រឺតា ធ្វេីដំណេីរតែឯងពេញទំហឹង បណ្ដាលឲ្យរថយន្ត និងឡំប្រឺតា រងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យបុរសម្នាក់ជាម្ចាស់ឡំប្រឺតា បានស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុភ្លាមៗផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ គេឃេីញរយន្តបង្កបានព្យាយាមបេីករត់ដែរ តែចៃដន្យរថយន្តបង្កហេតុខូចខាតច្រេីនបើកទៅមុខលេងរួចក៏បានឈប់នៅចិញ្ចើមពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ និងឃេីញមានមនុស្សប្រុសស្រី០២នាក់ បានចុះពីលេីរថយន្តបង្ក ហេីយឡេីងឡំប្រឺតាផ្សេងទៀតជិះគេចខ្លួនបាត់ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់កន្លែងកេីតហេតុ និងធ្វេីការវាស់វែងយករថយន្តបង្ក និងឡំប្រឺតា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី  ដោយ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print