គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា ស្លាប់​ កើនឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលសុំជំនួយពីបរទេស

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង Yagi បានកើនដល់ ៧៤នាក់ហើយ ខណៈជាច្រើននាក់ទៀតបានបាត់ខ្លួន។

សារព័ត៌មាន Global New Light of Myanmar នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃសុក្រកន្លងទៅ ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yagi បានបណ្ដាលឱ្យមនុស្ស ៧៤នាក់ បាត់បង់ជីវិត និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក បើតាមតួលេខផ្លូវការ គ្រោះទឹកជំនន់ និងរអិលបាក់ដីបានសម្លាប់មនុស្សជិត ៣៥០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឡាវ និងថៃ ដោយសារតែព្យុះ Yagi ដែលបានបក់បោកលើតំបន់អាស៊ីអាគ្នេយ៍កាលពីចុងសប្ដាហ៍មុន។
បើតាមអាជ្ញាធរនៃរបបសឹកមីយ៉ាន់ម៉ា មនុស្សប្រហែលជា ២៣៥ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ស្របពេលប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍មួយនេះកំពុងជួបប្រទះសង្រ្គាមស៊ីវិល ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក ដែលបង្ខំឱ្យមនុស្សជាង ២.៧លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែររបស់ពួកគេ៕ ដោយធីរីណា

...

រូបថត​:EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print