រយៈពេល​ ៨ខែឆ្នាំនេះ! កម្ពុជា​ ទទួលបានគម្រោងវិនិយោគក្នុងកំណើន​ ៧៥ភាគរយ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា កម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ទទួលបានគម្រោងវិនិយោគចំនួន២៨៧ កើនជាងឆ្នាំមុនចំនួន១២៣គម្រោង ដែលស្មើនឹង៧៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកឯទុនវិនិយោគវិញបានឡើងដល់៤,៧៨៤លានដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមនេះគម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួន ២២៧.៩៦៥កន្លែង ក្នុងរយៈពេលដូចគ្នាដែលកើនឡើងជាងកាលពីឆ្នាំ២០២៣ ចំនួន៣៣,៤៥៩កន្លែង ក្នុងបរិមាណកំណើន១៧ ភាគរយ។ ក្នុងរយៈពេលដដែលគម្រោងវិនិយោគលើវិស័យឧស្សហកម្មមានការលេចធ្លោក្នុងកំណើន១០២ភាគរយ, វិស័យទេសចរណ៍កើន២៨៤ភាគរយ និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមានកំណើន៥,២៧៩ភាគរយ ខណៈគម្រោងវិនិយោគលើវិស័យកសិកម្មមានការថយចុះរហូតដល់(-៦៣ភាគរយ)។

CDC បានបន្ថែមថា​ ចំពោះប្រភពទុនវិនិយោគក្នុងរយៈពេល៨ខែឆ្នាំ ២០២៤នេះ ចិនមានចំនួន៥៦ភាគរយ, កម្ពុជាមានចំនួន៣៦ភាគរយ, សីង្ហបុរីចំនួន៤ភាគរយ, វៀតណាមចំនួន១ភាគរយ, ប្រទេសខេមែនអាយលែនមានចំនួន១ភាគរយ ហើយប្រទេសផ្សេងៗទៀតមានចំនួន២ភាគរយ។

...

យោងតាមរបាយការណ៍ខាងលើបានអោយដឹងថា ខេត្តកំពង់ស្ពឺទទួលបាន៦៧គម្រោង, ខេត្តស្វាយរៀងទទួលបាន៥៤គម្រោង, ខេត្តព្រះសីហនុទទួលបាន៣៨គម្រោង, រាជធានីភ្នំពេញទទួលបាន៣៥គម្រោង, ខេត្តតាកែវទទួលបាន៣០គម្រោង, ខេត្តកណ្តាលទទួលបាន២៦គម្រោង, ខេត្តកុះកុងទទួលបាន១៣គម្រោង, ខេត្តកំពង់ឆ្នាំងទទួលបាន៩គម្រោង, ខេត្តកំពង់ចាមទទួលបាន៥គម្រោង, ខេត្តស្ទឹងត្រែងទទួលបាន៣គម្រោង, ខេត្តកំពតទទួលបាន២គម្រោង, ខេត្តក្រចេះទទួលបាន២គម្រោង, ខេត្តព្រះវិហារទទួលបាន១គម្រោង, ខេត្តត្បូងឃ្មុំទទួលបាន១គម្រោង, និងខេត្តកែបទទួលបាន១គម្រោងផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print