លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញ ដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យ វឌ្ឍនភាព ការងាររៀបចំទីតាំងត្រៀម សម្ពោធដាក់ឱ្យប្រើប្រាស់ ទំនប់អាងទឹកអូរតេ ក្នុងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ទីតាំង ត្រៀម ពិធីសម្ពោ ធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទំនប់អាងទឹកអូរតេ និង ទំនប់អាងទឹកទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី។

 

លោក រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកអូរតេ និង ទំនប់អាងទឹកទំនប់លើទំនប់ក្រោម គ្របដណ្តប់លើផ្ទៃដី និងទឹកចំនួនប្រមាណ ៦០ហិកតា និងមានធារទឹក ជាង ១២លានម៉ែត្រគូប ស្ថិត ក្នុងស្រុកអូរាំង និងក្រុងសែនមនោរម្យ របស់ខេត្តមណ្ឌលគិរី។

 

សូមបញ្ជាក់ថា ៖ បណ្តាទំនប់ខាងលើនេះគឺ ជាទំនប់អាងទឹកធំជាងគេក្នុងប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមក ជាប្រភព ទឹករស់ដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ទឹក ដើម្បី បម្រើដល់សេចក្តីត្រូវការលើគ្រប់វិស័យ របស់ ខេត្តក្នុងតំបន់ភូមិភាគឦសានដែល រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយ ក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ក្នុងតំបន់ផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print