ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ នៅព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖ បង្កើនការអប់រំណែនាំដល់អ្នកប្រើប្រាស់ផ្លូវឱ្យចូ លរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកគឺដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
ជាក់ស្ដែងលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ កាលពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុងផែន ចុះបំពេញការងារនៅអធិការដ្ឋាននគរបាលស្រុកមោង ឫស្សី ក្នុងនោះសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
១-ដាក់វិធានការដល់មន្រ្តីអនុវត្តការងារសណ្តាប់ធ្នាប់ចរាចរណ៍បង្កើនការអប់រំណែនាំជាចំបង ដល់អ្នកប្រើប្រាស់ផ្លូវក្នុងភូមិរបស់ខ្លួនចៀសវាងគ្រោះថ្នាក់ ។
២-ស្នើលោកអធិការជម្រុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋ បាល បន្តធ្វើវេទិការសាធារណៈអប់រំប្រជាពលរដ្ឋលើចំណុចផ្លូវទាបឡើងផ្លូវខ្ពស់ដែលជាកត្តាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។
៣-ចាត់មន្រ្តីចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាម (អនុវិទ្យាល័យ ,វិទ្យាល័យ និងវត្តអារាម)
៤-បានចុះត្រួតពិនិត្យលើចំណុចដែលតែងបង្កគ្រោះ ថ្នាក់ចរាចរណ៍ញឹកញាប់។
៥-បង្កើនការត្រួតពិនិត្យវាស់ជាតិអាល់កុល,អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទនិងគ្រឿងញៀន ទៅតាមកាល វិភាគដែល បានកំណត់។
ក្រៅពីនោះស្នងការរងផែនការងារសណ្តាប់ធ្នាប់ ក៏បានប្រគល់អាវភ្លៀងជូនផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតជាប់ផ្លូវជាតិផងដែរ៕ដោយ៖តារា