ភ្នំពេញ ៖ សារលិខិតចូលរួមរំលែកនូវសមានទុក្ខរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន លោក វ៉ាន់មូហាម៉ាត់ណ ម៉ៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តនៃព្រះរាជាណាចក្រថៃ ចំពោះសោកនាដកម្មបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិពីព្យុះទីហ្វុង Yagi ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ ការបាក់ដី សម្លាប់ជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខូចខាតទ្រព្យសម្បត្តិ និងធ្វើឱ្យបាត់បង់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ក្នុងប្រទេសថៃ នាពេលថ្មីៗនេះ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ខ្ញុំមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ដោយទទួលបានដំណឹងអំពីសោកនាដកម្មនៃព្យុះទីហ្វុង Yagi ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងការបាក់ដី សម្លាប់ជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខូចខាត ទ្រព្យសម្បត្តិ និងធ្វើឱ្យបាត់បង់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ។
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំ និងសោកស្តាយជាពន់ពេក ជាមួយ លោកប្រធាន តាមរយៈលោក ជូនទៅគ្រប់ក្រុមគ្រួសារនៃជនរង គ្រោះដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងអ្នករងគ្រោះដោយគ្រោះធម្មជាតិដ៏កាចសាហាវនេះ។
ក្នុងគ្រាដ៏លំបាកនេះ យើងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពយ៉ាងពេញលេញ ជាមួយលោកប្រធាន និងប្រជាជនថៃទាំងអស់។ យើងរំពឹងថា នឹងមានការកសាង និងស្តារឡើងវិញឆ្ពោះទៅរកប្រក្រតិភាពយ៉ាងឆាប់ រហ័ស នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនេះ។
សូម លោកប្រធាន មេត្តាទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីខ្ញុំ ៕