បុរសម្នាក់​បេីកឡំប្រឺតាយ៉ាងលឿនមិនប្រយ័ត្ន​ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​   ភ្នំពេញ​ ៖​ បុរស​ម្នាក់​បានបេីកឡំប្រឺតាយ៉ាងលឿន​និងមិនប្រយ័ត្ន​​បាន​ជ្រុលទៅ​បុក​របាំងថ្មពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ឡំប្រឺតារង​ការ​ខូចខាតយ៉ាងដំណំ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៧នឹង​៤០នាទី​យប់​ថ្ងៃ​ទី​១៧ខែ​កញ្ញា​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​គល់​ស្ពាន​អាកាស​៧មករា​ ដែល​ស្ថិត​នៅ​ក្នុងសង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

​      តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​បុរសម្នាក់​បានបេីកឡំប្រឺតា​មួយ​គ្រឿង​ ពណ៌​ក្រហម​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HC-3853   ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ ដោយល្បឿន​យ៉ាង​លឿន​ លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ជិតគល់​ស្ពាន​អាកាស​៧មករា​ ដោយមាន​ផ្លូវ​បំបែក​ជា​២​ មួយ​ឡេីង​លេី​ស្ពាន​និងមួយ​ទៀត​បេីក​ខាង​ក្រោម​ស្ពាន​ ។ ភ្លាមនោះ​​ជន​រងគ្រោះ​បេីក​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ពេញ​ទំហឹងបណ្តាលឲ្យរងការខូចខាត​ឡំប្រឺតាយ៉ាងដំណំ ចំណែក​អ្នក​បេីក​បរ​រងរបួសស្រាល។
​    ក្រោយ​ពេល​កេីត​ហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ទឹកល្អក់ទី១បានចុះដល់កន្លែងកេីតហេតុ​ និង​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិឲ្យមកទទួលជនរងគ្រោះ​ និងបានសណ្ដោងឡំប្រឺតា យក​ទៅ​ជួសជុល​ដោយខ្លួនឯង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print