ស្លាប់៩នាក់ របួសជិត៣០០០នាក់ ដោយម៉ាស៊ីនផ្ញើសាររាប់ពាន់គ្រឿងបានផ្ទុះឡើងកក្រើកប្រទេសលីបង់និងស៊ីរី

ចែករំលែក៖

នៅពេលដែលមនុស្សជាច្រើនដើរទិញអីវ៉ាន់នៅក្នុងហាង អង្គុយក្នុងហាងកាហ្វេ ឬដើរលេងតាមដងផ្លូវ ម៉ាស៊ីនផ្ញើសារ «ដូចទូរស័ព្ទដៃ»នៅក្នុងដៃ ឬហោប៉ៅរបស់ពួកគេចាប់ផ្តើមឡើងកម្តៅហើយបន្ទាប់មកផ្ទុះឡើងតែម្តង។

វីដេអូនៃការផ្ទុះនៅប្រទេសលីបង់ មនុស្សរាប់ពាន់នាក់បានរងរបួស បន្ទាប់ពីម៉ាស៊ីនផ្ញើសារបានផ្ទុះភ្លាមៗនៅក្នុងប្រទេសលីបង់។ Hezbollah បាននិយាយថា សមាជិករបស់ខ្លួនបានប្រើមធ្យោបាយទំនាក់ទំនងនេះ។
ម៉ាស៊ីនផ្ញើសារ ដែលប្រើប្រាស់ដោយសមាជិកជាច្រើននៃក្រុមសកម្មប្រយុទ្ធ Hezbollah បានផ្ទុះស្ទើរតែដំណាលគ្នានៅក្នុងប្រទេសលីបង់និងស៊ីរីកាលពីថ្ងៃទី 17 ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 9 នាក់ រួមទាំងក្មេងស្រីអាយុ 8 ឆ្នាំម្នាក់ និងជិត 2,800 នាក់បានរងរបួស។
ក្រុមហេសបូឡាហ៍និងរដ្ឋាភិបាលលីបង់បានស្តីបន្ទោសអុីស្រាអែល ចំពោះអ្វីដែលខ្លួនហៅថាការវាយប្រហារដ៏ទំនើបនិងពីចម្ងាយ។ ទីភ្នាក់ងារសារព័ត៌មាន AP បាននិយាយថា មន្ត្រីអាមេរិកម្នាក់បាននិយាយថា អុីស្រាអែលបានជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោនអំពីប្រតិបត្តិការកាលពីថ្ងៃទី 17 ខែកញ្ញា ដែលនៅក្នុងនោះ គ្រឿងផ្ទុះមួយចំនួនតូចត្រូវបានបំផ្ទុះ។ មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌអនាមិកព្រោះគាត់មិនមានសិទ្ធិពិភាក្សាព័ត៌មានជាសាធារណៈ។ ក្នុងចំណោមអ្នករងរបួសមានឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅលីបង់។
ការផ្ទុះដ៏អាថ៌កំបាំងបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអុីស្រាអែល នឹងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអុីរ៉ង់ ដែលបានប្រយុទ្ធគ្នាឆ្លងព្រំដែនអុីស្រាអែល-លីបង់ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 របស់ពួកហាម៉ាស់ក្នុងប្រទេសអុីស្រាអែល។
ម៉ាស៊ីនផ្ញើសារដែលផ្ទុះត្រូវបានទិញដោយក្រុមហេសបូឡាហ៍ បន្ទាប់ពីការដឹកនាំរបស់ក្រុមនេះបានបញ្ជាឱ្យសមាជិកក្នុងខែកុម្ភៈឈប់ប្រើប្រាស់ទូរស័ព្ទដៃ ដោយព្រមានថាពួកគេអាចត្រូវបានគេតាមដានដោយចារកម្មអុីស្រាអែល។
មន្ត្រី Hezbollah បានប្រាប់សារព័ត៌មាន The Associated Press ថា ម៉ាស៊ីនផ្ញើសារថ្មីសន្លាង ប៉ុន្តែបានបដិសេធមិនប្រាប់ថាតើពួកគេបានប្រើប្រាស់រយៈពេលប៉ុន្មាននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានជូនដំណឹងជាមុនអំពីឧបទ្ទវហេតុនេះទេ ហើយក៏មិនពាក់ព័ន្ធដែរ។ ត្រង់ចំណុចនេះ យើងបានប្រមូលព័ត៌មានហើយ»។
អ្នកជំនាញបាននិយាយថា ការបំផ្ទុះ ខាងលើបង្ហាញពីប្រតិបត្តិការដែលបានគ្រោងទុកយូរមកហើយ ដែលអាចធ្វើទៅបានដោយការលួចចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការបំផ្ទុះឧបករណ៍ដោយគ្រឿងផ្ទុះមុនពេលពួកគេត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសលីបង់៕ ដោយធីរីណា

...

រូបថត​: znews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print