មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ធនធាន​ទឹក​ ចុះពិនិត្យគម្រោងថែទាំខួប និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពត និងខេត្តកំពង់ស្ពឺ៖ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាពសហការជាមួយលោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដា្ននធារាសាស្ត្រកសិកម្ម ចុះពិនិត្យគម្រោងថែទាំជាប្រចាំ និងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ដែលស្ថិតនៅក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ​ លោកអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ៖ ទី១)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ខេត្តកំពតដែលរួមមាន ការថែទាំទំនប់ចំនួន ២ខ្សែប្រវែង ៥២៧ម៉ែត្រ ប្រឡាយមេបេតុងចំនួន ៣ខ្សែប្រវែង ២២៨៧៥ម៉ែត្រ ប្រឡាយមេដីចំនួន ២ខ្សែប្រវែង ២០៨០៦ម៉ែត្រ ប្រឡាយរងដីថ្នាក់ទី១ចំនួន ១១ខ្សែប្រវែង ៣២៧៤២ម៉ែត្រ និងប្រឡាយដោះទឹកចំនួន ២ខ្សែប្រវែង ៧៦៥៦ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យ(តូច-ធំ)សរុបចំនួន ៦៣កន្លែង។ ទី២)គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ខេត្តកំពង់ស្ពឺ ដែលរួមមាន ការជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៤៥០០ម៉ែត្រ និងជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង ដែលជាលទ្ធផលការងារសម្រេចបានប្រមាណ ៦០%។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវទទួលប្រភពទឹកពីទំនប់បញ្ចាល់ទឹកនៅផ្នែកខាងលើនៃព្រែកស្ទឹងកែវ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានតួនាទីជួយរំដោះទឹកជំនន់ចេញពីតំបន់ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ព្រមទាំងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១១២០០ហិកតា ស្រូវប្រាំងចំនួន ១០០០ហិកតា និងដំណាំរួមផ្សំប្រហែល ២០០០ហិកតាជូនប្រជាពលរដ្ឋចំនួន ៩៧៨៨គ្រួសារ ក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត។ ទន្ទឹមនឹងនេះ ប្រព័ន្ធប្រឡាយមេរលាំងជ្រៃខាងជើងបានទទួលប្រភពទឹកពីស្ទឹងព្រែកត្នោត និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងអាងចាន់ថ្នាលហូរចាក់ចូលប្រឡាយមេរលាំងជ្រៃខាងជើងប្រវែង ២៥០០០ម៉ែត្រ មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ២៤៦៣ហិកតា ស្រូវប្រាំងលើកទៅ១ចំនួន ២៧៥ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២៧៥ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន៣០ហិកតា ជូនប្រជាកសិករនៅ ឃុំក្រាំងក្រូច សង្កាត់រកាធំ សុព័រទេព វល្លិ៍ ត្រពាំងគង សំបូរ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

...

ឆ្លៀតក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព និងសោភ័ណភាពឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យ បានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕
ដោយ៖​តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print