ភ្នំពេញ៖ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត ដើម្បីធ្វើការចុះបញ្ជីសមាជិក ប.ស.ស. នៅតាមបណ្ដាខេត្តមួយចំនួន ដែលគ្រោងនឹងប្រព្រឹត្តទៅតាមទីតាំង និងកាលបរិច្ឆេទ ដូចមានបង្ហាញក្នុង Poster ខាងក្រោម។
គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមសូម លោកអ្នកទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ១២៨៦ ដោយឥគគិតថ្លៃ ឬតាមរយៈបណ្តាញសង្គមរបស់យើង៕ដោយ៖តារា