ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជិត១៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០.៣២ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមមានកម្ពស់១២,៩៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង០,៣២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ ទឹកទន្លេមានកម្ពស់ ១២.៩៨ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍បញ្ជាក់ពីលោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ដោយ សារ ព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងវិសម្ពាធទាប នឹងវិវត្តន៍ទៅជា ព្យុះទី១៥ បានកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះ តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មក ពីទិសនីរតី និងពាយ័ព្យ មានល្បឿនមធ្យម ៤, ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង រខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥៥%។
សូមបញ្ជាក់ថា ៖ រូបថតពីការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមAKP និង របាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print