មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក បណ្ឌិត នួន ពេជ្រនិមិត្ត ជារដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ។

 លោក បណ្ឌិត នួន ពេជ្រនិមិត្ត បានសង្កត់ធ្ងន់ថា៖  រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព ក្នុងគោលនយោបាយផែនការយុទ្ធសាស្រ្តជាតិ ដើម្បីអភិវឌ្ឍន័នៅទីជនបទធ្វើយ៉ាងណា កាត់បន្ថយគម្លាតនៃការរស់នៅ រវាងប្រជាពលរដ្ឋនៅទីជនបទ និងទៅក្រុង បន្តការអភិវឌ្ឍន៍ជនបទលើកកំពស់ការរស់នៅរបស់ប្រជាពើរដ្ឋឱ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់ធ្វើផ្លូវ ពង្រឹងគុណភាពផ្លូវ ដែលមានស្រាប់ បន្តយកចិត្តទុកដាក់សាងសង់បណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនប្រជាពលរដ្ឋ ជាពិសេសគឺបន្តជម្រុញការអនុវត្តយុទ្ធសាស្រ្ត ពង្រីកវិសាលភាពផ្គត់ផ្គង់ សេវាទឹកស្អាត អនាម័យ ការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនាសមញព័ន្ធ និងគមនាគមន៍ និងជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យតាមរយៈការបង្កើត និងពង្រីកមុខរបរ បង្កើនប្រាក់ចំណូលបន្ថែម និងបន្តអភិវឌ្ឍន៍ជនជាតិដើមភាគតិច ឱ្យមានភាពរីកចំរើន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

  លោក ធូ ចាន់ពៅ បានថ្លែងការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែង  អនុវត្តការងារកន្លងមក ហើយកិច្ចប្រជុំនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារដែលបានធ្វើ កន្លងមក និងរកឱ្យឃើញអំពីបញ្ហា និងការប្រឈមដែលកើតមានឡើងលើវិស័យអភិវឌ្ឍន៍ជនបទ និយាយដោយឡែកគឺខេត្តស្ទឹងត្រែងតែម្តង។

  លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានលើកឡើងថា៖

  ការអនុវត្តការងារក្នុងត្រីមាសទី៣ ដោយផ្អែកលើទិសដៅសំខាន់ៗ នៃថវិកាសមិទ្ធកម្ម និងមិនមែនសមិទ្ធកម្ម ដែលបានគ្រោងឡើងចំនួន១៧សកម្មភាព មន្ទីរបានអនុវត្តជោគជ័យចំនួន១០សកម្មភាព ដោយឡែក៧សកម្មភាពទៀត ដែលពុំបានអនុវត្ត និងត្រូវដាក់បញ្ជូលនៅក្នុងទិសដៅត្រីមាសទី៤ដើម្បីបញ្ជប់ការងារឱ្យសម្រេចលទ្ធផល១០០ភាគរយតាមផែនការ។

  ក្រៅពីលទ្ធផលខាងលើ មន្ទីរក៏មានធ្វើកិច្ចសហការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានាមួយចំនួនដេលសុទ្ធសឹងតែមានបេសកកម្ម និងសកម្មភាពការងារលើវិស័យអភិវឌ្ឍន៍ជនបទ ក្នុងខេត្តស្ទឹងត្រែង។

  គូសបញ្ចាកថា៖

  កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទី៣និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្ត និងអនុប្រធានមន្ទីរ មន្រ្តីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print