សមត្ថកិច្ចនគរបាលស្រុកបាទីឃាត់ជនសង្ស័យ ០៦នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (លួច និងធាក់ កាប់ ប្លន់ម៉ូតូ)

ចែករំលែក៖

ស្រុកបាទី៖ យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាទីបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (លួច និងធាក់ កាប់ ប្លន់ម៉ូតូ) (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ ២) ។

ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពត់សរ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបឹងខ្យាង អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ដែលធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ ២។
ជនសង្ស័យទី១.ឈ្មោះ ឃន ឃុន ហៅឃុន ភេទប្រុស អាយុ ២១ឆ្នាំ ។
២.ឈ្មោះ ណោ វ៉េងស្រេង ហៅស្រេង ភេទប្រុស អាយុ ២៦ឆ្នាំ ។
៣.ឈ្មោះ ពិន ង៉ែត ហៅឡោះ ភេទប្រុស អាយុ ២០ឆ្នាំ ។
៤.ឈ្មោះ វន សំណាង ហៅណាង ភេទប្រុស អាយុ ១៥ ឆ្នាំ ។
៥.ឈ្មោះ ផាន សុផារ៉ា ហៅប៉ារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ។
៦.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ ១៧ឆ្នាំ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print