ស្រ្តីវ័យជាង៥០ឆ្នាំម្នាក់ មិនដឹងជាមានវិបត្តិអ្វី យកកាំបិតចិតផ្លែឈើ អារកខ្លួនឯងបញ្ចប់ជីវិត ដេកស្លាប់លើថ្លុកឈាម បន្សល់ទុកអោយកូនស្រីរស់នៅជាមួយឪពុក

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យជាង៥០ឆ្នាំម្នាក់ មិនដឹងជាមានវិបត្តិអ្វីទេ បានយកកាំបិតចិតផ្លែឈើអារ.កខ្លួនឯងបញ្ចប់ជីវិត ដេកស្លាប់ក្នុងថ្លុកឈាម បន្សល់ទុកអោយកូនស្រីរស់នៅជាមួយឪពុក។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ និង៥០នាទីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

   តាមប្រភពព័ត៍មានពីកុមារីវ័យ១២ឆ្នាំជាកូនបង្កើតរបស់ស្រ្តីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ សព្វថ្ងៃខ្លួនរស់នៅជាមួយម្តាយតែ០២នាក់ទេ ដោយឪពុករបស់ខ្លួនមានបេសកកម្មធ្វើការនៅតាមខេត្ត ។ ដោយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញម្តាយមានអាការៈចម្លែក ដើរចុះដើរឡើងពេញផ្ទះ ។ ភ្លាមៗនោះរូបនាងជាកូនបានសួរទៅកាន់ម្តាយថា « ម៉ាក់កើតអី អត់ស្រួលខ្លួនមែនទេ? ម៉េចៗយកថ្នាំលេប»  ប៉ុន្តែម្តាយមិនបានឆ្លើយតបអ្វីសូម្បីមួយម៉ាត់ ។ 

   លុះមកដល់វេលាម៉ោង១១ព្រឹក កុមារីខាងលើក៏បានឡើងទៅលើដើម្បីងូតទឹករៀបចំខ្លួនទៅរៀន ពេលឡើងទៅលើមិនទាន់បានងូតទឹកផង ក៏ស្រាប់តែឮសំឡេងទឹកហូរនៅជាន់ក្រោម ខណៈនោះរូបនាងបានរត់ចុះមកក្រោមក្នុងគោលបំណងទៅបិទទឹក ក៏ស្រាប់តែប្រទះឃើញម្តាយរបស់ខ្លួនដេកក្នុងថ្លុកឈាម សល់តែដង្ហើមចង្រិតបាត់ទៅហើយ ។ 

   ដោយពេលនោះ មានកាំបិតចិតផ្លែឈើចំនួន០១ នៅជាប់នឹងខ្លួនម្តាយ ហើយឃើញបំពង់កម្តាយ មានស្នាមដាច់ ទើបរូបនាងបានរត់ទៅយកក្រណាត់រុំបំពង់កម្តាយកុំអោយហូរឈាម រួចប្រញាប់ទាក់ទងរករថយន្តពេទ្យ ដើម្បីឱ្យជួយទាន់ពេលវេលា ។ ប៉ុន្តែជាអកុសលអ្នកម្តាយនាងបានស្លាប់បាត់បង់ជីវិតមុនពេលរថយន្តសង្គ្រោះមកដល់បាត់ទៅហើយ ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាមន្រ្តីជំនាញផ្នែកចក្ខុនិងកោសល្យវិច័យបានមកដល់ រួចធ្វើការត្រួតពិនិត្យសព ។ បន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print